ក្រុមអ្នកគិតគូរខ្វល់ខ្វាយអំពីបញ្ហាកាកសំណល់នៅកម្ពុជា ដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានជួបជុំពិភាក្សាគ្នារកវិធី ថាតើត្រូវធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងចាត់ចែងទុកដាក់កាកសំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ។
ទន្ទឹមនឹងនេះ សេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិខុនរ៉ាដ សម្រាប់ជំនួបកំពូលឆ្នាំ២០២៣ ស្ដីអំពីបញ្ហាកាកសំណល់ បានបង្ហាញតួលេខតាមសេចក្ដីរាយការណ៍ព័ត៌មានដែលចេញផ្សាយកាលពីឆ្នាំកន្លងទៅថា កម្ពុជាមានកាកសំណល់រឹងសរុបជាមធ្យមប្រមាណ ១ម៉ឺនតោនក្នុងមួយថ្ងៃ ឬ ៤លានតោនក្នុងមួយឆ្នាំ ។
102 views