សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មានការគាំទ្រពីអាជ្ញាធរស្រុកសំបូរ ព្រៃឈើសហគមន៍សំពុងមានក្តីសង្ឃឹម

អាជ្ញាធរស្រុកសំបូរ បានបញ្ជាក់ថាករណីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលបានដាក់គ្រឿងចក្រមកជាច្រើនគ្រឿង ធ្វើការកាយក្រវាត់ ជាប់ព្រំប្រទល់ព្រៃសហគមន៍សំពុង ស្ថិតនៅក្នុងឃុំ កោះខ្មែរ ស្រុកសំបូរ ខេត្ត ក្រចេះ គឺជាកាយធ្វើព្រំដី ដើម្បីការពារព្រៃសហគមន៍ និងអាចរៀបចំឲ្យមានឯកសារត្រឹមត្រូវតាមច្បាប់។ ទោះជាយ៉ាងណា ប្រជាសហគមន៍នៅតែទទូចឲ្យអាជ្ញាធរជួយអន្តរាគមន៍ចុះបញ្ជីជាព្រៃសហគមន៍សម្រាប់ផលប្រយោជន៍រួម ។

កំណត់សម្គាល់៖ វីដេអូនេះត្រូវបានផលិត និងកែសម្រួលដោយក្រុមការងាររបស់ សមាគមសំឡេងស្ត្រី សហគមន៍ (WCV)។ ខេមបូចា ពុំទទួលខុសត្រូវចំពោះអត្ថន័យ ខ្លឹមសារ និងរូបភាពនៅក្នុងវីដេអូនេះទេ ។

31 views