សកម្មជនកម្មករនិងមន្ត្រីអង្គការសង្គមស៊ីវិល ដែលបានតាមដានសវនាការជំនុំជម្រះក្ដីលើករណីសំណុំរឿង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ ពីបទញុះញង់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលាដំបូងរាជធានីភ្នំពេញ អះអាងថា អ្នកទាំងប្រាំបួនពុំមានកំហុសដូចការចោទប្រកាន់ឡើយ ។
សកម្មជនកម្មករនិងមន្ត្រីអង្គការសង្គមស៊ីវិលរំពឹងថា ប្រសិនបើការជម្រះក្ដីឈរលើគោលការណ៍ច្បាប់ដោយឥតលម្អៀង នោះជនជាប់ចោទទាំងប្រាំបួននាក់នឹងទទួលបានយុត្តិធម៌នៅទីបញ្ចប់ជាក់ជាមិនខាន ។
24 views