សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវជនរស់នៅសង្កាត់សាលាកំរើកប្តេជ្ញាបង្កើនការទប់ស្កាត់ក្នុងការប្រើ​ប្រាស់គ្រឿងញៀនខុសច្បាប់

អាជ្ញាធរមូលដ្ឋានចុះអប់រំសិស្សានុសិស្សរួមគ្នាទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន។ (រូបភាព៖ ភី ភារ៉ា)
អាជ្ញាធរមូលដ្ឋានចុះអប់រំសិស្សានុសិស្សរួមគ្នាទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន។ (រូបភាព៖ ភី ភារ៉ា)

ប្រជាពលរដ្ឋរស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប​ ប្តេជ្ញា​រួមគ្នាទប់ស្កាត់ និង​លុប​បំបាត់​គ្រឿងញៀន ពីព្រោះវាបានបំផ្លាញការសិក្សា និងភាពស្រស់ថ្លារបស់យុវវ័យ ព្រមទាំងបង្កឲ្យមានអំពើហិង្សា និងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។

យុវជនឈ្មោះ រ៉ូហ្សីង ជាប្រជាពលរដ្ឋរស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបបានឲ្យដឹងថា​ ស្ទើរ​​​​​​​​តែ​រៀង​រាល់​​ថ្ងៃ គេ​តែង​ឃើញ​នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ពីការប្រើ​ហិង្សា និង​ការ​សម្លាប់​មនុស្ស​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀនជាញឹកញាប់។

ប្រភពដដែលបានឲ្យដឹងទៀតថា​៖ «គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយ​អាច​បង្ក​គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ បច្ចុប្បន្ន​បទល្មើស​ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងកំពុងធ្វើឲ្យ​ប៉ះពាល់ដល់​សង្គម»​​

មិនខុសពីការលើកឡើងខាងលើយុវតី គឹម​ធា រស់នៅក្នុងក្រុងសៀមរាបដូចគ្នាដែលនោះបានរៀបរាប់ថា ការប្រើប្រាស់គ្រឿង​ញៀន​វាអាចធ្វើឲ្យប៉ះពាល់សុខភាព ធ្វើឲ្យការសិក្សាធ្លាក់ចុះ និងសង្គមជាតិ។

ប្រភពដដែលបន្តថា៖ «សម្រាប់យុវវ័យរបស់យើងនាពេលបច្ចុប្បន្ន ពួកគាត់មានការយល់ដឹងច្រើនពីផល​ប៉ះពាល់​នៃការប្រើប្រាស់គ្រឿនញៀន ហើយកន្លងមកអាជ្ញាធរពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូក៏តែងតែធ្វើការ​ផ្សព្វផ្សាយ និងបញ្ចៀបការយល់ដឹងនៅតាមបណ្ដាល​សាលា និង​នៅ​តាម​មូលដ្ឋាន ធ្វើយ៉ាងឲ្យពួកគាត់​មាន​ការយល់បន្ថែម​ពីផលប៉ះពាលនៃការប្រើប្រាស់គ្រឿញៀន និងចូលរួមទប់​ស្កាត់ឲ្យបានគ្រប់ៗគ្នា»

នាយករងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា លោក មៅ ប៊ុណ្ណះ បានមានប្រសាសន៍ថា ចំពោះយុវវ័យនៅ​ពេល​ប្រើប្រាស់គ្រឿងញៀនច្រើនហួសកម្រិត វាអាចធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គម​ជាតិ​ទាំងមូល។

លោកបន្តថា៖​ «សម្រាប់យុវវ័យនាពេលបច្ចុប្បន្ន គឺពួកគាត់មានការចូលរួមច្រើនក្នុងការទប់ស្កាត់ ការប្រើ​ប្រាស់​​គ្រឿងញៀន»

នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប លោកវរសេនីយ៍ទោ ណាម ណម មានប្រសាសន៏​ថា​ ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿង​ញៀន បាន​និង​កំពុង​រីករាលដាល​ទៅ​តាម​ជនបទ និង​តំបន់​ដាច់​ស្រយាល​​។​ ដើម្បី​ឱ្យ​ការ​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀនឲ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែមន្រ្តី​និង​អាជ្ញាធរ​ទាំង​​អស់​ត្រូវនៅឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​លុប​បំបាត់​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ​ត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់ដោយ​មិនមាន​ការ​យោគយល់​។

លោកបានឲ្យដឹងបន្ថែមទៀតថា​​​៖ «ខ្ញុំលើកទឹកចិត្តទៅកាន់បងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៏ជាបន្ទាន់រាល់​ឃើញ​មានសកម្មភាពគ្រឿងញឿនកើតមានឡើងដើម្បីឲ្យអាជ្ញាធរចុះបង្ក្រាប់ភ្លាមៗទាន់ពេលវេលា។ អជ្ងាធរ​មានការលាក់ការជាសម្ងាត់ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ»

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៏ថា ឆ្នាំ២០២៣ ខេត្តសៀមរាប បង្រ្កាប​បទល្មើសគ្រឿងញៀនបាន២៨៨លើកថយចុះ១០លើក ហើយសមត្ថកិច្ចបាន​កំណត់មុខសញ្ញាទប់​ស្កាត់ និងបង្ក្រាបយ៉ាងសកម្មស្ទើរតែទាំងស្រុង។

ការគ្រប់គ្រងការបន្សាបអ្នកញៀនគ្រឿងញៀន និងមានយន្តការតាមដានមុខសញ្ញាប្រើប្រាស់ និងអ្នកដែល​បានបន្សាបចេញពីមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ បានផ្សព្វផ្សាយគោលនយោបាយ​ទាំង​៧​ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពចំនួន ៤ ៥៥៦លើក ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ ៣៦៨ ៦៥៧នាក់ ស្រី ២២៦ ៩២២នាក់៕

រាយការណ៍ព័ត៌មានដោយ៖ ភី ភារ៉ា

370 views

ព័ត៌មានទាក់ទង