ក្នុងឱកាសទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ នារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា យុវជនកម្ពុជាមកពីបណ្តាខេត្តនានា បានចូលរួមសម្តែងមតិ និងស្វែងយល់អំពីសិទ្ធិអំណាចរបស់ខ្លួន ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ។ ក្រុមយុវជនបានលើកឡើងនូវមតិយោបល់ និងតម្រូវការមួយចំនួន ដែលជាទុនឬធនធាននៃការចូលរួមចំណែករបស់ខ្លួន ក្នុងការអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ។
81 views