អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានប្រារព្ធទិវាសិទ្ធិអន្តរជាតិនារី នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីរំលឹកដល់ការតស៊ូរបស់ស្ត្រីសម្រាប់សមភាពយេនឌ័រ និងសេរីភាព។ ជាពិសេស ទិវានេះផ្តោតលើបញ្ហាសំខាន់ៗដូចជា សមភាពយេនឌ័រ សិទ្ធិបន្តពូជ ការប្រឆាំងនឹងអំពើហិង្សា ការរំលោភបំពានលើស្ត្រី និងកុមារ។








ស្ត្រីម្នាក់ថតរូបក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិលើកទី១១៥ នៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)


សកម្មជនបឹងកក់ចូលរួមក្នុងទិវានារីអន្តរជាតិលើកទី១១៥ នៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាពលរដ្ឋកោះមាស១៦៨គ្រួសារ ជួបជុំគ្នានៅខាងមុខរោងរៀបចំប្រារព្ធទិវាសិទ្ធិអន្តរជាតិនារី ដែលធ្វើឡើងនៅលើកោះមាស ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

