សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

RFI Khmer

ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ

ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ

ប្រទេសឡាវ ​មាន​កង្ហារផលិត​​អគ្គិសនី​ ចំនួន ១៣៣ ដើម នៅជ្រលងជួរភ្នំភាគខាងត្បូង។  ជាមួយ​សមត្ថភាពផលិត​ចរន្ត​អគ្គិសនី​ ៦០០ មេហ្គាវ៉ាត់  ឡាវ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​ថាមពល​ដើរដោយ​កម្លាំង​ខ្យល់ ដ៏​ធំជាងគេមួយ​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ គម្រោងផលិត​ភ្លើងអគ្គិសនីដោយ​ថាមពលវាយោនេះ  កំពុង​ដើរតួ​សំខាន់​ជំនួស​វារីអគ្គិសនី។
UNCLOS ជំរុញឱ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់

UNCLOS ជំរុញឱ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់

គណៈកម្មការផ្សះផ្សាក្រោម​អនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជំរុញឲ្យភាគីកម្ពុជា និងថៃ ​អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ច​ព្រម​ព្រៀង និង​វិធាននានា​ ដែលកម្ពុជា និង​ថៃ បានឯកភាពគ្នាកន្លងទៅ។ នេះជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផល​ផ្សេងទៀត ដែលគណៈកម្មការផ្សះផ្សា បានសម្រេចក្នុងកិច្ចប្រជុំ ស្តីពី​បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ដល់១៨ ខែតុលា នៅទីក្រុងឡាអេ ​ប្រទេស​ហូឡង់។
៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី

៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី

មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ដោយមានការចុះល្បាតជាង ១ ៤០០លើក នៅតាមតំបន់ការពារធម្មជាតិ។ តែសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ សង្កេតឃើញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់ និងជំរុញឱ្យអាជ្ញាធរបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុងវិស័យព្រៃឈើ។
វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ

វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ

អាជ្ញាធរ​វៀតណាម​បាន​រៀបចំ​ពិធី​បុណ្យ​សព​ឲ្យ​ទាហាន​ចំនួន ៧៣១នាក់​នៅ​ថ្ងៃពុធ ទី ១៤ តុលា ក្នុង​ទីក្រុង​ហូជីមិញ។ សព​ទាហាន​ដែល​បាន​បាត់ខ្លួន​ក្នុង​សង្រ្គាម​ទាំង​នេះ ​ត្រូវ​បាន​ជីក​កកាយ​យក​ចេញ​ពី​ផ្នូរ​ដាច់ដោយឡែក និង​ពី​រណ្តៅ​បញ្ចុះ​សព​រួម​នៅ​ក្នុង​សួនច្បារ​មួយ​ស្ថិត​ក្នុង​ទីក្រុង​ហូជីមិញ។ ប្រតិបត្តិការ​នេះ​មាន​គោលដៅ​ស្វែង​រក​អត្តសញ្ញាណ​សព​ទាហាន​ទាំង​នោះ​ ដែល​បាន​ស្លាប់​តាំង​ពី​ច្រើន​ទសវត្យរ៍​នៅ​ក្នុង​សង្រ្គាម​ជាមួយ​បារាំង និង​អាមេរិក។
ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ការ​រក្សា​សេរីភាព​ដែនសមុទ្រ​អន្តរជាតិ

ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ការ​រក្សា​សេរីភាព​ដែនសមុទ្រ​អន្តរជាតិ

កម្ពុជា​បាន​ចូលរួមជាមួយសហភាពអឺរ៉ុបដើម្បីគាំទ្រការរក្សាដែនសមុទ្រអន្តរជាតិឱ្យបើកចំហ​ និងអនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសេរី ស្របតាមច្បាប់អន្តរជាតិ។ នេះបើយោងតាមសហភាពអឺរ៉ុបនៅថ្ងៃទី១៤ ខែតុលា និងថា កិច្ចសហការនេះមានគោលបំណងការពារពាណិជ្ជកម្មអន្តរជាតិ ខណៈការបិទផ្លូវសមុទ្រ ឬការគិតថ្លៃឆ្លងកាត់អាចប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យទំនិញឡើងថ្លៃ។
លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

នៅថ្ងៃទី១៤តុលានេះ ​លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានអះអាងថា លោកព្រមចូលស្រុកវិញ​ដើម្បី​​​ចូលរួមដោះស្រាយបញ្ហាជាតិ ជាពិសេសជម្លោះព្រំដែនជាមួយថៃ ​ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ​២៣តុលានោះទេ។ តែ លោក​ អ៊ុំ សំអាន​ ​នៅតែរក្សាជំហរដដែល ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ​​ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍​​​ទម្លាក់ចោល បទចោទប្រកាន់ និងលើកលែងទោស​ដល់ប្រតិភូក្រុមការងាររបស់​លោក​​។