
ក្រុមសកម្មជនដាក់ញត្តិជូនស្ថានទូតបារាំង ដោយស្នើឱ្យលោក ម៉ាក្រុង ធ្វើអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ
នៅសប្តាហ៍នេះ ក្រុមសកម្មជនបានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញជាថ្មីម្តងទៀត ដោយលើកនេះ គឺពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ សកម្មភាពនេះធ្វើឡើងមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យខាងមុខនេះ ហើយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។











