សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នយោបាយ

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង​)​

បក្សភ្លើងទៀន-បក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃបង្ហាញចំណុចខុសឆ្គងដែលមិនទទួលស្គាល់​សម្ព័ន្ធភាព​បក្ស

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃចង្អុលបង្ហាញកំហុសឆ្គងដែលសម្រេចមិនទទួលស្គាល់នៃការធ្វើសម្ព័ន្ធភាពរបស់បក្សប្រឆាំងទាំងពីរ ដើម្បីអាចកែតម្រូវឱ្យស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួង។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង​)​

បក្សភ្លើងទៀន-បក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃបង្ហាញចំណុចខុសឆ្គងដែលមិនទទួលស្គាល់​សម្ព័ន្ធភាព​បក្ស

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃចង្អុលបង្ហាញកំហុសឆ្គងដែលសម្រេចមិនទទួលស្គាល់នៃការធ្វើសម្ព័ន្ធភាពរបស់បក្សប្រឆាំងទាំងពីរ ដើម្បីអាចកែតម្រូវឱ្យស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួង។
ក្រុមសហភាពអង្គការសង្គមស៊ីវិលកំពុងឈរលើកបដានៅមុខស្នាក់ការគណបក្សកម្លាំងជាតិ​ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្ដល់ឱ្យ)

បក្សកម្លាំងជាតិលើកឡើងថា មិនទទួលបានញត្តិដែលសហភាពអង្គការសង្គមស៊ីវិល​ស្នើសុំឱ្យផ្ដាច់​ទំនាក់ទំនងពីលោក សម រង្ស៊ី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា គណបក្សមិនទាន់ទទួលបាន​ញត្តិផ្លូវការណាមួយពីសហភាពអង្គការសង្គមស៊ីវិលដែលស្នើសុំបក្សរបស់ខ្លួនផ្ដាច់​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅឡើយ។
រូបភាពគណបក្សកម្លាំងជាតិដែលផុសជាប្រូហ្វាល់ក្នុងហ្វេសប៊ុកផេក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នា២០២៣។

បក្សក្រៅរដ្ឋាភិបាលមួយចំនួនស្នើ​សុំ​ឱ្យ​ដោះលែងសមាជិកខ្លួនដែលជាប់​ឃុំ ខណៈ​សកម្មជន​បក្ស៣រូបត្រូវបានចាប់ខ្លួន

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងសមាជិកខ្លួនឱ្យមានសេរីភាពវិញ ខណៈសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនបក្សទំទាស់ ៣រូប ក្នុងខែតុលា ឆ្នាំ២០២៦​នេះ។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា​នៃអ្នកនយោបាយសភាស្ត្រី ថ្លែងក្នុងសិក្ខាសាលា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ហុង សេរីហ្វុង)

អង្គការសង្គមស៊ីវិលជំរុញឱ្យគណបក្សនយោបាយបង្កើនបេក្ខភាពស្ត្រី ខណៈតំណាង​ស្ត្រីក្នុង​​តួនាទីដឹកនាំនៅមានកម្រិត

អង្គការសង្គមស៊ីវិលជំរុញឱ្យគណបក្សនយោបាយបង្កើនចំនួនបេក្ខភាពស្ត្រីក្នុងបញ្ជីឈរឈ្មោះ​​ឱ្យបាន ៥០ភាគរយ និងដាក់ស្ត្រីនៅលំដាប់លេខរៀងទី១ យ៉ាងហោច ៥០​ភាគរយ នៅតាមឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដោយសារ​ស្ត្រីនៅតែមានតំណាងតិចតួចក្នុងតួនាទីដឹកនាំនៅថ្នាក់មូលដ្ឋាន។
លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

នៅថ្ងៃទី១៤តុលានេះ ​លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានអះអាងថា លោកព្រមចូលស្រុកវិញ​ដើម្បី​​​ចូលរួមដោះស្រាយបញ្ហាជាតិ ជាពិសេសជម្លោះព្រំដែនជាមួយថៃ ​ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ​២៣តុលានោះទេ។ តែ លោក​ អ៊ុំ សំអាន​ ​នៅតែរក្សាជំហរដដែល ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ​​ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍​​​ទម្លាក់ចោល បទចោទប្រកាន់ និងលើកលែងទោស​ដល់ប្រតិភូក្រុមការងាររបស់​លោក​​។
រថយន្ត​របស់​នគរបាល​​ដឹក​លោក ម៉ម រិទ្ធី និង​អ្នកទោស​ដទៃ​ទៀត​ទៅកាន់​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​សម្រាប់​សវនាការ​កាល​ពី​​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ២០២៥ (ខេមបូចា​/ ព្រីង សំរាំង​)

សាលាឧទ្ធរណ៍​ភ្នំពេញ​ សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោសលើ​​បុរស​បី​នាក់​ពី​បទ​ញុះ​ញង់

កាល​ពី​ព្រឹកថ្ងៃ​អង្គារ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​​លើ​​សកម្មជន​នយោបាយ​ពីរ​រូប​​មក​ពី​គណបក្ស​កម្លាំង​​ជាតិ (NPP) និង​កម្មករ​ដឹក​សម្ភារៈ​សំណង់​មួយ​រូប​ ដែលក្នុង​នោះ អ្នក​ទាំង​ពី​ត្រូវ​បាន​កាត់​ទោស​ឱ្យ​​ជាប់​​ពន្ធនាគារ​រយៈពេល១៨​ខែ​ ពី​បទ​ញុះញង់ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​​ លីកាដូ។
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​មន្រ្តីបក្សកម្លាំងជាតិម្នាក់ ឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា សម្រេចផ្តន្ទាទោសលោក ខឿន វីរ៉ាត់ មន្រ្តីគណបក្សកម្លាំងជាតិដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បើតាមមេធាវីការពារចុងចោទ​។
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ដើរជាមួយអ្នកគាំទ្រទៅកាន់តុលាការកំពូលក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតធ្វើដំណើរទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

សាលាដំបូងរាជធានីភ្នំពេញបដិសេធលិខិត លោក​ រ៉ុង ឈុន ដែលសុំទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត

សាលាដំបូងរាជធានីភ្នំពេញ បដិសេធក្នុងការទទួលយកលិខិតសុំច្បាប់របស់លោក រ៉ុង ឈុន​ ដែល​សុំ​ចាកចេញពីរាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃ ដើម្បីទៅចូលរួមបុណ្យភ្ជុំបិណ្ឌជាមួយសាច់ញាតិ នៅស្រុកកំណើត ក្នុងស្រុកស្អាង ខេត្តកណ្ដាល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម