
អង្គការសង្គមស៊ីវិល បង្ហាញក្ដីព្រួយបារម្ភ ក្រោយសាលាក្រុងបដិសេធសំណើប្រារព្វទិវាសន្តិភាពទីក្រុងប៉ារីស នៅទីតាំងសាធារណៈ
អង្គការសង្គមស៊ីវិល សមាគម និងសហជីពបង្ហាញក្ដីព្រួយបារម្ភថា ការអនុវត្តសេរីភាពតាមច្បាប់មូលដ្ឋាន រួមមាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំជាសាធារណៈ នៅមិនទាន់អនុវត្តឱ្យបានពេញលេញ និងមានការរឹតត្បិត ទោះបីជារដ្ឋាភិបាលលើកឡើងពីការធានាសិទ្ធទាំងនេះក៏ដោយ។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិសេរីភាពទាំងនេះឡើងវិញឱ្យស្របតាមលទ្ធិប្រជាធិបតេយ្យ និងគោរពច្បាប់ជាមូលដ្ឋាន។











