សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អុឺង ស៊ា

ពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្នើសុំអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍កុំឱ្យប៉ះពាល់លំនៅឋានពួកគេ ក្នុងការអនុវត្តគម្រោងស្តារបរិស្ថាន និងរែងមាសក្នុងដីស្របច្បាប់របស់ពួកគេ។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋខេត្តមណ្ឌលគិរី ដែលរងផលប៉ះពាល់​ពី​គម្រោងស្ដារបរិស្ថាន តវ៉ាសុំកិច្ចអន្តរាគមន៍​ពីអាជ្ញាធរពាក់ព័ន្ធ

ប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយ ស្ដារ​បរិស្ថាន ស្នើសុំ អាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍យ៉ាងណាកុំឱ្យប៉ះពាល់លំនៅឋានពលរដ្ឋ ខណៈ​ពលរដ្ឋ​​អះអាងថា គម្រោងនេះប៉ះពាល់លំនៅឋាន និងដីពួកគេជាង១០០គ្រួសារដែល​សុទ្ធតែ​មាន​បណ្ណកម្មសិទ្ធិស្របច្បាប់។
ពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្នើសុំអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍កុំឱ្យប៉ះពាល់លំនៅឋានពួកគេ ក្នុងការអនុវត្តគម្រោងស្តារបរិស្ថាន និងរែងមាសក្នុងដីស្របច្បាប់របស់ពួកគេ។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋខេត្តមណ្ឌលគិរី ដែលរងផលប៉ះពាល់​ពី​គម្រោងស្ដារបរិស្ថាន តវ៉ាសុំកិច្ចអន្តរាគមន៍​ពីអាជ្ញាធរពាក់ព័ន្ធ

ប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយ ស្ដារ​បរិស្ថាន ស្នើសុំ អាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍យ៉ាងណាកុំឱ្យប៉ះពាល់លំនៅឋានពលរដ្ឋ ខណៈ​ពលរដ្ឋ​​អះអាងថា គម្រោងនេះប៉ះពាល់លំនៅឋាន និងដីពួកគេជាង១០០គ្រួសារដែល​សុទ្ធតែ​មាន​បណ្ណកម្មសិទ្ធិស្របច្បាប់។
អាជ្ញាធរខេត្តបាត់ដំបង ផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះ ដោយ សារទឹក​ជំនន់ នៅស្រុកឯកភ្នំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង)

កសិករ​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ​ធំៗចំនួន​ពីរ​​ ខណៈ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ផ្តល់ជំនួយ​ បន្ទាប់ពី​ខេត្ត​មួយ​ចំនួន​​​រង​ការជន់លិច​

នៅ​ក្នុង​ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានជួបគ្រោះ​មហន្តរាយធំៗចំ​នួនពីរ ​ដោយសារ​​អាកាសធាតុ គឺគ្រោះរាំងស្ងួត ដែលកាន់តែធ្ងន់ធ្ងរឡើងកាល​ពី​ខែកក្កដា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុង​​ខែកញ្ញា ដែលព្រឹត្តិការណ៍ទាំងនេះមានជាប់ពាក់ព័ន្ធនឹងបាតុភូត អែលនីញ៉ូ (El Niño)។ គ្រោះមហន្តរាយដែល​កើតឡើងបន្តបន្ទាប់គ្នានេះ បានបង្កការខូចខាតដល់ផល​ដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ដោយ​ធ្វើឱ្យកសិកររាប់ពាន់គ្រួសារជួបការលំបាកយ៉ាងខ្លាំង។
អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​បាន​ជម្លៀស​អ្នក​ជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​​​ដើម្បីគេចពី​ទឹក​ជំនន់​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៦។​​ (រូបភាព៖ ហ្វេស​ប៊ុក​រដ្ឋបាល​ស្រុក​ក្រគរ)

អ្នក​ជំងឺ​ប្រហែល​១៥០​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ក្រគរ ដោយសារ​ទឹកជំនន់​

អ្នក​ជំងឺ​ចំនួន​១៥២​នាក់​ត្រូវ​បាន​អាជ្ញាធរ​​ជម្លៀស​ចេញ​ពី​មន្ទីរ​ពេទ្យ​បង្អែកស្រុក​​ក្រគរ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ក្រោយ​មន្ទីរ​ពេទ្យ​ត្រូវ​ទឹក​ជន់​លិច​នៅ​យប់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ប៉ះពាល់​បន្ទប់​ពេទ្យ និងសម្ភារបរិក្ខាពេទ្យ​សំខាន់ៗ​ផ្សេង​ទៀត។​
សាលារៀនមួយកន្លែង នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានជន់លិច ​ខណៈ​តំបន់ខ្លះនៃតំបន់នោះបានជួបប្រទះការ​ធ្លាក់​ភ្លៀងខ្លាំងកាល​ពី​ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

អង្គការយូនីសេហ្វ​រាយការណ៍ថា បាតុ​ភូត​អែលនីញ៉ូកំពុងធ្វើឱ្យកុមារជាង១,៣លាននាក់នៅកម្ពុជាប្រឈមនឹងហានិភ័យ

យោងតាមអង្គការយូនីសេហ្វ​ (UNICEF) បាន​ឱ្យដឹង​ថា បាតុភូតអែលនីញ៉ូត្រូវបានគេព្យាករណ៍​ថា នឹងមាន​ឥទ្ធិ​ពល​កាន់តែខ្លាំងឡើងនាពេលអនាគត បើធៀបនឹងស្ថានភាព​បច្ចុប្បន្ន (២០២៦-២០២៧) ដោយមានកុមារកម្ពុជាប្រហែល១,៣ លាននាក់ប្រឈមនឹង​ផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុ ដោយសារតែបាតុ​ភូត​អែលនីញ៉ូ ដែលអាចធ្វើឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងស្ថានភាព​អាកាសធាតុ​អាក្រក់​​ផ្សេងទៀតកាន់តែធ្ងន់ធ្ងរឡើងៗ។
ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​ក្នុង​ក្រុង​សិរីសោភ័ណ្ឌ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ផ្លាស់ទី​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​ កាល​ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​។ (ខេមបូចា/ យូសុះ អាប់ដុលរ៉ាស់ហ៊ីម)

លោកនាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ពង្រឹង​យុទ្ធសាស្រ្ត​ត្រៀម​ខ្លួន​នឹង​គ្រោះមហន្តរាយ ខណៈ​ហានិភ័យ​នៃអាកាសធាតុ​កើន​ឡើង​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​នានា​​ឲ្យ​គិត​គូរ​ពី​ផែនកា​រគ្រប់​គ្រង​គ្រោះ​មហន្តរាយជា​ការងារ​ស្នូល​ និងត្រូវ​ពង្រឹង​ធនធានមនុស្ស និង​សម្ភារ​សង្រោះ​​ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ និង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពីការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​​​ឆ្នាំ​២០២៤-២០២៨ និង​ផែនទី​បង្ហាញ​ផ្លូវ​ថ្នាក់​ជាតិ​​ស្ដីពី​ការ​ប្រកាស​ឲ្យ​ដឹង​មុន​​សម្រាប់ទាំង​អស់​គ្នា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។​
ប្រជាពលរដ្ឋបានលើកបដាដែលមានសារ «យើងទាំងអស់គ្នាត្រូវការសិទ្ធិមានលំនៅឋានសមរម្យ» ដែលជាសារមួយក្នុងចំណោមសារផ្សេងទៀត ទិវាសិទ្ធិលំនៅឋានពិភពលោក របស់សហគមន៍​កោះមាស នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ ពូ សូរាជីនី)

សហគមន៍កោះមាសដែល​បារម្ភពីការបណ្តេញចេញ បន្តស្នើឱ្យរដ្ឋាភិបាល​ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី​ដល់​​ពួកគេ

ប្រជាពលរដ្ឋសហគមន៍កោះមាស ប្រមាណជិត ១០០នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាលើកទី២ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយស្នើសុំ​ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្តល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដើម្បីធានាសិទ្ធិរស់នៅ និងបំបាត់ការភ័យខ្លាចចំពោះការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំ​។
ក្រុមយុវជនសិល្បៈល្ខោន​ខោល កំពុងហាត់សមក្បាច់នៃទម្រង់ល្ខោនខោល ទីតាំងសហព័ន្ធសហភាពយុវជនកម្ពុជា(សសយក) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។ (ខេមបូចា/ពូ សូរាជីនី)

ក្រុមសិល្បៈយុវជន តស៊ូបន្តវេនល្ខោន​ខោល ខណៈទីផ្សារនៃអាជីពនេះនៅមានកម្រិត

រៀងរាល់ថ្ងៃអាទិត្យ សំឡេងណែនាំរបស់គ្រូលាយឡំនឹងចលនារបស់យុវជនរាប់រយនាក់នៅក្នុងទីធ្លាហាត់សិល្បៈនៃអគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ ពួកគេកំពុងព្យាយាមធ្វើតាមក្បាច់ល្ខោនខោលបុរាណ ក្នុងនោះមានគ្រូបង្រៀន លោក ហង់ ភូមិរា ដើរមើល និងកែតម្រូវសិស្សម្នាក់ៗ។
លោក ស្លេះ ហ្វឺត លើកមងរបស់លោកពិនិត្យមើល ដែលក្រោយទុកចោលជិត១ឆ្នាំ អំឡុងលោកជាប់ពន្ធនាគារ ដែលធ្វើឱ្យមងធ្លាប់ប្រើប្រាស់ត្រូវពុកផុយប្រើលែងកើត ។ រូបភាពនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះរបស់លោកនាភូមិស្រែពោធិ៍ នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។(ខេមបូចា/ប៉ា តុងចិន)

លោក ស្លេះ ហ្វឺត អ្នកដាក់មង និងរើសអេតចាយ ក្លាយជាជនជាប់​ចោទ​រស់​ក្នុងគុកជិត​១ឆ្នាំពីបទទន្ទ្រានដីព្រៃ

លោក ស្លេះ ហ្វឺត ទទូចថា៖ «សូមឱ្យសម្តេចជួយសង្គ្រោះខ្ញុំផង ខ្ញុំចេញពីក្នុងគុកវិញហើយ! ខ្ញុំមានតែលើកម្រាម​ដៃ​១០ ឱ្យលោកពុកជួយខ្ញុំផង ជួយរកយុត្តិធម៌ឱ្យខ្ញុំផង។ ខ្ញុំមកវិញ​នៅ​សល់​តែបាត់ដៃទទេបើអត់មានអីរកស៊ី មានតែដើរសុំទានគេទេ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម