សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អន្តរជាតិ

សូមអភ័យទោស ទំព័រនេះមិនមានអត្ថបទទេ។
ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ

ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ

ប្រទេសឡាវ ​មាន​កង្ហារផលិត​​អគ្គិសនី​ ចំនួន ១៣៣ ដើម នៅជ្រលងជួរភ្នំភាគខាងត្បូង។  ជាមួយ​សមត្ថភាពផលិត​ចរន្ត​អគ្គិសនី​ ៦០០ មេហ្គាវ៉ាត់  ឡាវ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​ថាមពល​ដើរដោយ​កម្លាំង​ខ្យល់ ដ៏​ធំជាងគេមួយ​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ គម្រោងផលិត​ភ្លើងអគ្គិសនីដោយ​ថាមពលវាយោនេះ  កំពុង​ដើរតួ​សំខាន់​ជំនួស​វារីអគ្គិសនី។
វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ

វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ

អាជ្ញាធរ​វៀតណាម​បាន​រៀបចំ​ពិធី​បុណ្យ​សព​ឲ្យ​ទាហាន​ចំនួន ៧៣១នាក់​នៅ​ថ្ងៃពុធ ទី ១៤ តុលា ក្នុង​ទីក្រុង​ហូជីមិញ។ សព​ទាហាន​ដែល​បាន​បាត់ខ្លួន​ក្នុង​សង្រ្គាម​ទាំង​នេះ ​ត្រូវ​បាន​ជីក​កកាយ​យក​ចេញ​ពី​ផ្នូរ​ដាច់ដោយឡែក និង​ពី​រណ្តៅ​បញ្ចុះ​សព​រួម​នៅ​ក្នុង​សួនច្បារ​មួយ​ស្ថិត​ក្នុង​ទីក្រុង​ហូជីមិញ។ ប្រតិបត្តិការ​នេះ​មាន​គោលដៅ​ស្វែង​រក​អត្តសញ្ញាណ​សព​ទាហាន​ទាំង​នោះ​ ដែល​បាន​ស្លាប់​តាំង​ពី​ច្រើន​ទសវត្យរ៍​នៅ​ក្នុង​សង្រ្គាម​ជាមួយ​បារាំង និង​អាមេរិក។
ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ការ​រក្សា​សេរីភាព​ដែនសមុទ្រ​អន្តរជាតិ

ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​សហភាពអឺរ៉ុប​ក្នុង​ការ​រក្សា​សេរីភាព​ដែនសមុទ្រ​អន្តរជាតិ

កម្ពុជា​បាន​ចូលរួមជាមួយសហភាពអឺរ៉ុបដើម្បីគាំទ្រការរក្សាដែនសមុទ្រអន្តរជាតិឱ្យបើកចំហ​ និងអនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសេរី ស្របតាមច្បាប់អន្តរជាតិ។ នេះបើយោងតាមសហភាពអឺរ៉ុបនៅថ្ងៃទី១៤ ខែតុលា និងថា កិច្ចសហការនេះមានគោលបំណងការពារពាណិជ្ជកម្មអន្តរជាតិ ខណៈការបិទផ្លូវសមុទ្រ ឬការគិតថ្លៃឆ្លងកាត់អាចប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យទំនិញឡើងថ្លៃ។
លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

លោក អ៊ុំ សំអាន ព្រម​​ចូលស្រុកវិញ​​​ ដោយសន្យា​មិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

នៅថ្ងៃទី១៤តុលានេះ ​លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានអះអាងថា លោកព្រមចូលស្រុកវិញ​ដើម្បី​​​ចូលរួមដោះស្រាយបញ្ហាជាតិ ជាពិសេសជម្លោះព្រំដែនជាមួយថៃ ​ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ​២៣តុលានោះទេ។ តែ លោក​ អ៊ុំ សំអាន​ ​នៅតែរក្សាជំហរដដែល ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ​​ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍​​​ទម្លាក់ចោល បទចោទប្រកាន់ និងលើកលែងទោស​ដល់ប្រតិភូក្រុមការងាររបស់​លោក​​។
រលំបាក់ដីក្នុងអណ្តូងរ៉ែមាសសម្លាប់មនុស្សយ៉ាងតិច ៨០ នាក់ នៅស៊ូដង់

រលំបាក់ដីក្នុងអណ្តូងរ៉ែមាសសម្លាប់មនុស្សយ៉ាងតិច ៨០ នាក់ នៅស៊ូដង់

​មនុស្សយ៉ាងហោច ៨២នាក់ ស្លាប់ និងច្រើននាក់ទៀត បាត់ខ្លួនកប់ក្នុង​អណ្តូងរ៉ែមាស ព្រោះតែការរលំបាក់ដីអណ្តូងរ៉ែមាស នៅប្រទេសស៊ូដង់។ ស៊ូដង់ជាប្រទេសធំទី៣នៅទ្វីបអាហ្វ្រិក និងដែលកំពុងរងគ្រោះពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ រ៉ែមាសជាប្រភពចំណូលដ៏ចម្បងដែលពួកទាហាន និងពួកប្រដាប់អាវុធ ជាគូសត្រូវទាញផល កេងចំណេញ ដើម្បីបំប៉នភ្លើងសង្គ្រាម។ ​
ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាស​បិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាស​បិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយព្រមទាំងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិត។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ថា នេះជារោងចក្រទី២ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាងដែលប្រកាសបិទទ្វារចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។
Save the Children ផ្តើមគម្រោងថា្នក់តំបន់លើប្រទេសចំនួន៤ ដើម្បីជួយកុមារពីការប្រែប្រួលអាកាសធាតុ

Save the Children ផ្តើមគម្រោងថា្នក់តំបន់លើប្រទេសចំនួន៤ ដើម្បីជួយកុមារពីការប្រែប្រួលអាកាសធាតុ

អង្គការសង្គ្រោះកុមារ (Save the Children) ក្រោមការគាំទ្រថវិកាជាង ៤លានអឺរ៉ូពីសហភាពអឺរ៉ុបបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមថ្មីដើម្បីការពារមនុស្ស ពិសេសកុមារពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមនេះនឹងគ្រប​ដណ្តប់​លើប្រទេសចំនួន ៤ គឺកម្ពុជា ថៃ ឡាវ និងវៀតណាមសម្រាប់រយៈពេល២ ឆ្នាំ តាមរយៈការត ភ្ជាប់ប្រព័ន្ធប្រកាសអាសន្នរួមដើម្បីបង្ការហានិភ័យនៃគ្រោះធម្មជាតិ។
ជប៉ុនចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរសរីរាង្គនៅប្រទេសកម្ពុជា

ជប៉ុនចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរសរីរាង្គនៅប្រទេសកម្ពុជា

ប៉ូលិសជប៉ុនបានចាប់ខ្លួនមនុស្ស ៣នាក់ដែលគេសង្ស័យថា បានទទួលប្រាក់រាប់ម៉ឺនដុល្លារដើម្បីរៀបចំការវះកាត់ប្តូរក្រលៀនដោយខុសច្បាប់ឱ្យអ្នកជំងឺជប៉ុនម្នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងប្រទេសកម្ពុជា។ យោងតាមការចុះផ្សាយរបស់កាសែតជប៉ុន The Asahi Shimbun នៅថ្ងៃទី៨ កក្កដាម្សិលមិញ ប៉ូលិសជប៉ុនកំពុងបន្តស៊ើបអង្កេតលើសំណុំរឿងនេះ ដោយដាក់ការសង្ស័យថា អ្នកដែលបរិច្ចាគសរីរាង្គឱ្យអ្នកជំងឺជប៉ុនរូបនោះជាស្ត្រីខ្មែរ តែពុំទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម