សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បរិស្ថាន

ស្នាក់​ការ​រង​ស្រែជ្រៃ​ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអ្នកភូមិដុតបំផ្លាញកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងបរិស្ថាន)

តុលាការ​កោះហៅ​អ្នកភូមិ៨នាក់​ ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការដែនជម្រកសត្វព្រៃក្នុង​ខេត្តរតនគិរី

សាលាដំបូងខេត្តរតនគិរីបានកោះហៅអ្នកភូមិចំនួន៨នាក់ ក្នុង​នោះមានជនជាតិដើមភាគតិចពូនង​ចំនួន៦នាក់ ឱ្យចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការ​រង​ស្រែជ្រៃ​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់បានស្លាប់​អំឡុងពេលប្រតិបត្តិការបង្ក្រាបសកម្មភាពជីកយករ៉ែមាសខ្នាតតូច។
៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី

៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី

មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ដោយមានការចុះល្បាតជាង ១ ៤០០លើក នៅតាមតំបន់ការពារធម្មជាតិ។ តែសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ សង្កេតឃើញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់ និងជំរុញឱ្យអាជ្ញាធរបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុងវិស័យព្រៃឈើ។
ស្នាក់​ការ​រង​ស្រែជ្រៃ​ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអ្នកភូមិដុតបំផ្លាញកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងបរិស្ថាន)

តុលាការ​កោះហៅ​អ្នកភូមិ៨នាក់​ ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការដែនជម្រកសត្វព្រៃក្នុង​ខេត្តរតនគិរី

សាលាដំបូងខេត្តរតនគិរីបានកោះហៅអ្នកភូមិចំនួន៨នាក់ ក្នុង​នោះមានជនជាតិដើមភាគតិចពូនង​ចំនួន៦នាក់ ឱ្យចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការ​រង​ស្រែជ្រៃ​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់បានស្លាប់​អំឡុងពេលប្រតិបត្តិការបង្ក្រាបសកម្មភាពជីកយករ៉ែមាសខ្នាតតូច។
កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

កសិករកម្ពុជាស្វែងរកការគាំទ្របន្ថែម ខណៈការចំណាយកើនឡើង និងស្ថានភាពអាកាសធាតុកាន់តែអាក្រក់ទៅៗ

កសិករកម្ពុជាអំពាវនាវឱ្យមានគោលនយោបាយរដ្ឋ​រឹងមាំជាង​មុន​ ការផ្តល់ជំនួយ​ហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសបន្ថែមទៀត ខណៈពួកគាត់​កំពុងជួបការលំបាកដោយសារការប្រែប្រួលអាកា​ស​ធាតុ ការកើនឡើងនៃការចំណាយ​លើ​គ្រាប់ពូជ និង​ជីកសិកម្ម ព្រមទាំងលទ្ធភាពមានកម្រិតក្នុងការចូលទៅកាន់ទីផ្សារ។
ពលរដ្ឋភូមិថ្មី បង្ហាញពីការបាក់ច្រាំងទន្លេនៅចុងកោះស្ថិតក្នុងទន្លេមេគង្គ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។(ខេមបូចា/ប៉ា តុងចិន)

នាយករដ្ឋមន្រ្តី បញ្ជាឱ្យផ្អាកបូមខ្សាច់ បើមានករណីបាក់ច្រាំងនៅក្បែរ ដើម្បីស៊ើបអង្កេតឱ្យច្បាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកការបូម​ខ្សាច់ជាបណ្ដោះអាសន្ន ប្រសិនបើមានករណីបាក់ច្រាំងទន្លេនៅក្បែរតំបន់នោះ ដើម្បីបើកការស៊ើបអង្កេតរកមូលហេតុឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការបាក់ច្រាំង។
គល់​ឈើ​ទើបកាប់ថ្មីៗ​​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ ​ទើប​រក​ឃើញ​ពេល​ចុះ​ល្បាត​ព្រៃ​កាលពីថ្ងៃទី​២៤ ខែសីហា ​ឆ្នាំ​២០២៦។ (រូបភាព​ផ្តល់​ឱ្យ)

ពល​រដ្ឋ​ព្រួយ​បារម្ភ​ពីការ​បាត់​បង់ព្រៃឈើនៅតំបន់​ព្រៃឡង់​ ​ខណៈ​ការកាប់​ឈើ​និង​ការ​រុករាន​ដីព្រៃ​នៅ​តែ​បន្តកើត​ឡើង​

លោក​ ឃុត សឿម ​ជាសកម្មជនព្រៃឈើម្នាក់​ ​ក្នុង​ចំណោម​រាប់​រយ​នាក់ នៅតំបន់​ព្រៃឡង់ ដែល​​តែង​តែឆ្លៀតពេលវេលា​​ពីការ​ធ្វើ​ស្រែចម្ការ ​ចុះ​ល្បាត​ព្រៃ​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ ដោយ​សារ​តែ​បារម្ភពីការបាត់​បង់ព្រៃឈើ ខណៈ​បច្ចុប្បន្នជន​ខិលខូចមួយ​ចំនួន ​នៅ​តែ​បន្ត​​កាប់​ដឹកជញ្ជូន​ឈើ និង​កាប់​រុករាន​ដីព្រៃ​យក​ធ្វើ​ជាកម្មសិទ្ធិ។
ពលរដ្ឋភូមិថ្មី បង្ហាញពីការបាក់ច្រាំងទន្លេនៅចុងកោះស្ថិតក្នុងទន្លេមេគង្គ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។(ខេមបូចា/ប៉ា តុងចិន)

គ្មានដំណោះស្រាយជាច្រើនឆ្នាំ អ្នកភូមិតាមដងទន្លេមេគង្គរួមគ្នាតតាំងជាមួយក្រុមហ៊ុនបូមខ្សាច់រហូតរដ្ឋចេញអន្តរាគមន៍

ប្រជាពលរដ្ឋឈ្មោះ ឈុន ធឿន បាននិយាយថា៖ «មូលហេតុដែលយើងចង់ឱ្យគាត់មកដោយផ្ទាល់ គឺដោយសារតែមន្ត្រីក្រសួងម្នាក់បានអះអាងថា គ្មានការបាក់ច្រាំងនៅទីនេះទាល់តែសោះ»។ លោកបន្ថែមថា៖ «នោះហើយជាមូលហេតុដែលយើងចង់ឱ្យមន្ត្រី ចុះមកមើលស្ថានភាពជាក់ស្តែងនៅផ្ទាល់ដី»។
លោក​ ម៉ា ចិត្រា សកម្មជន​ព្រៃឈើ ថតរូបនៅ​ពេល​ចុះល្បាត​ព្រៃឡង់​កាលពីអំឡុងឆ្នាំ​២០២៥​ ។ (រូបភាពផ្តល់ឱ្យ)

សកម្មជនព្រៃឈើលើកឡើងថា ការ​បើក​ឱ្យមានការចូលរួមល្បាតការពារ​ព្រៃ​ឈើ ​គឺជារបត់​វិជ្ជមាន​ថ្មី

សកកម្ម​ជន​ការពារព្រៃឈើ​លោក ​ម៉ា ចិត្រា បាន​ចាត់​ទុកការបើក​ឱ្យសកម្ម​ជន ​និង​ប្រជា​សហ​គ​មន៍​​​ចូល​រួម​ក្នុងកិច្ចការ​ពារ ​និង​អភិរក្ស​ព្រៃឈើ​​ពីសំណាក់​ក្រសួង​បរិស្ថាន​នាពេល​នេះ​ថា ជា​របត់​​វិជ្ជមានថ្មី​ល្អមួយ ​ក្នុង​ការ​ការពារ​​ព្រៃឈើដែល​នៅ​តែ​ទទួល​រងការកាប់​បំផ្លាញ​​ពី​ជន​​ខិល​ខូច​​មួយ​ចំនួន​។
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន កំពុងត្រួតពិនិត្យពីផលប៉ះពាល់បរិស្ថាន នៅក្បែររោងចក្រស្ល និងកែច្នៃលោហធាតុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ក្រសួងបរិស្ថាន)

អគ្គិភ័យឆេះរោងចក្រស្លដែកអូសបន្លាយ២ថ្ងៃ បង្កការសាយភាយផ្សែង​ពុលធ្វើឱ្យពលរដ្ឋឈឺ និងមាន់ងាប់ 

គិតត្រឹមរសៀលថ្ងៃទី៣១ ខែកក្កដានេះ ហេតុការណ៍អគ្គិភ័យ និងការសាយភាយផ្សែងពុលចេញពីរោងចក្រស្ល និងកែច្នៃលោហធាតុ Xinshengsheng Metal Materials Industrial Park Co., Ltd. ដែលស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអូសបន្លាយពេល២ថ្ងៃមកហើយ ខណៈសមត្ថកិច្ច និងមន្ត្រីជំនាញនៅតែមិនទាន់អាចចូលទៅពិនិត្យ​ទីតាំងកើតហេតុបាននៅឡើយ ដោយសារកម្រិត​សារធាតុគីមីក្នុងផ្សែងនៅតែមានកម្រិតខ្ពស់ និងគ្រោះថ្នាក់ខ្លាំង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម