
- បរិស្ថាន -
តុលាការកោះហៅអ្នកភូមិ៨នាក់ ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរី
សាលាដំបូងខេត្តរតនគិរីបានកោះហៅអ្នកភូមិចំនួន៨នាក់ ក្នុងនោះមានជនជាតិដើមភាគតិចពូនងចំនួន៦នាក់ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការរងស្រែជ្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់បានស្លាប់អំឡុងពេលប្រតិបត្តិការបង្ក្រាបសកម្មភាពជីកយករ៉ែមាសខ្នាតតូច។











