
កម្ពុជាបដិសេធដាច់អហង្ការចំពោះការចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របីរបស់កម្ពុជាចូលក្នុងបេតិកភណ្ឌជាតិថៃ
កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របី ចូលជាបេតិកភណ្ឌជាតិថៃ និងបានទាមទារឱ្យប្រទេសជាប់របងមួយនេះ គោរពឱ្យបានពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថែមទាំងប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ។











