សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

វិសាល វិស្ណុ

មន្ត្រីដោះស្រាយវិវាទ អ.ដ.ក. និងគូភាគីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅស្រុកស្អាងខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ អ.ដ.ក.)

យន្តការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​ទទួល​បានការគាំទ្រ ខណៈ​វិវាទ​ជាង២ពាន់ករណីត្រូវ​បាន​ដោះស្រាយ

ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​សម្តែងការពេញ​ចិត្ត ​ចំពោះ​យន្តការ​ដោះ​ស្រាយ​វិវាទ​របស់​អាជ្ញា​ធរ​​​ជាតិ​​​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​(អ.ដ.ក.) ​បើគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០​២៦​ អាជ្ញាធរ​​ជាតិ​​​ដោះ​ស្រាយ​វិវាទ​បានចំនួន ២ ៥៩៤ករណីក្នុងចំណោម​ពាក្យបណ្ដឹង​សរុបចំនួន៦ ៣៥៩ករណី តាំងពីចុងឆ្នាំ២០២៣។
មន្ត្រីដោះស្រាយវិវាទ អ.ដ.ក. និងគូភាគីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅស្រុកស្អាងខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ អ.ដ.ក.)

យន្តការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​ទទួល​បានការគាំទ្រ ខណៈ​វិវាទ​ជាង២ពាន់ករណីត្រូវ​បាន​ដោះស្រាយ

ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​សម្តែងការពេញ​ចិត្ត ​ចំពោះ​យន្តការ​ដោះ​ស្រាយ​វិវាទ​របស់​អាជ្ញា​ធរ​​​ជាតិ​​​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​(អ.ដ.ក.) ​បើគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០​២៦​ អាជ្ញាធរ​​ជាតិ​​​ដោះ​ស្រាយ​វិវាទ​បានចំនួន ២ ៥៩៤ករណីក្នុងចំណោម​ពាក្យបណ្ដឹង​សរុបចំនួន៦ ៣៥៩ករណី តាំងពីចុងឆ្នាំ២០២៣។
ទិដ្ឋភាពទឹកអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងធនធានទឹក)

កម្ពុជា​ចាំបាច់​ត្រូវ​សាង​សង់​ប្រព័ន្ធ​ធារា​សាស្ត្រ​ និង​អាង​ស្តុក​ទឹកបន្ថែម​ ដើម្បីស្រោចស្រពដំណាំផ្សេងៗ

ឆ្លង​កាត់​គ្រោះ​ទឹកជំនន់​ក្នុងពេល​ថ្មីៗនេះ​ តម្រូវ​ឱ្យ​កម្ពុជា​ចាំបាច់​ត្រូវ​​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​អាង​ស្តុក​ទឹក ខណៈ​​បច្ចុប្បន្ន​ កម្ពុជា​មាន​អាងស្តុកទឹក​ចំនួន ១ ៦៥៩ អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០ លានម៉ែត្រគូប អាច​ស្រោចស្រព​ស្រូវ​ក្នុង​រដូវ​វស្សា​បាន​ ២លាន​ហិកតា ​និង​​ស្រូវប្រាំង​បានជាង ​​៦០​ម៉ឺន​ហិកតា​។
ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិលជាង​១០០​ស្ថាប័ន ស្នើសុំ​ឱ្យរដ្ឋាភិបាល និងរដ្ឋ​សភា អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌​​មាន​​ឱ្យបានឆាប់

អង្គការសង្គមស៊ីវិល​​សរុប​ជាង​ ១០០​ស្ថាប័ន ​​បាន​ស្នើ​​សុំ​ឱ្យ​រដ្ឋាភិបាល ​និង​រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់​ស្តី​ពី«សិទ្ធិទទួលព័ត៌មាន»ដែល​បាន​អូសបន្លាយ​ជិត ​២ទសវត្សរ៍​មក​ហើយ​ឱ្យ​បាន​ឆាប់ ​ដោយ​លើកឡើង​​ថា ច្បាប់នេះ ​គឺ​ជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់សុចរិតភាព និងតម្លាភាពនៃ​សង្គម​កម្ពុជា។ យ៉ាងណាក្តី ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងថា សេចក្តីព្រាង​ច្បាប់ ស្តីពី ​​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ជា​គ្រឹះ​ដ៏ចាំបាច់ ក្នុង​ការ​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ ​និង​អភិបាល​កិច្ចល្អនេះ​​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​វដ្ត​នៃការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ល្អិត​ល្អន់​ លើ​ទិដ្ឋភាព​ច្បាប់ផ្សេងៗ។
កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ការ​ងារ​មិន​ជាប់​លាប់​​ ជាមូល​ហេតុមួយ ​ដែលធ្វើ​ឱ្យ​អតី​ត​ពលករ​មួយចំនួនប្រថុយគ្រោះ​ថ្នាក់​ត្រឡប់​​ទៅ​ថៃវិញ​

ផាន សម្បត្តិ ​និង ​ផាន​ សម្បូរ នៅទី​បំផុត​បាន​ផ្សងគ្រោះថ្នាក់​​ លួច​ឆ្លង​ដែន​​ត្រឡប់​ទៅ​​ប្រទេស​​ថៃវិញ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការងារ​សំណង់​មិន​ជាប់​លាប់ចំនួន​ពីរ​កន្លែង​ នៅទីក្រុង​ភ្នំពេញ​ បើ​ទោះ​បីក្រសួងការងារ ​បាន​បង្ហាញ​ពីការ​ខិត​ខំ​យកចិត្ត​ទុកដាក់​ ក្នុងការ​ផ្តល់​អត្ថ​ប្រយោ​ជន៍​និង​កែលម្អបរិយាកាសការងារ​នៅ​កន្លែង​ធ្វើការ​ឱ្យ​បានល្អប្រសើរ​ និង​មាន​ស្តង់ដារ​យ៉ាងណាក្តី។
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ដើរជាមួយអ្នកគាំទ្រទៅកាន់តុលាការកំពូលក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតធ្វើដំណើរទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

តុលាការកំពូល ​បាន​បដិសេធ​សំណើ​សុំ​ច្បាប់ ​ទៅ​បុណ្យ​ភ្ជុំនៅ​ស្រុក​កំណើតរបស់លោក ​រ៉ុង ឈុន

តុលាការកំពូល នៅថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ ​បាន​បដិសេធ​សំណើ​​​សុំ​ច្បាប់​ទៅ​​ចូល​រួម​បុណ្យ​ភ្ជុំ​ នៅ​ស្រុក​កំណើតរបស់​លោក​ រ៉ុង ឈុន ​​ដោយ​សំអាង​ថា សេចក្តី​សម្រេច​​របស់​តុលា​ការ​កំពូល​កន្លងមក ​ដែល​​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​ ​៤​ឆ្នាំ ​លើ​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំងជាតិ​​​រូបនេះ ថា​​ជាសាលដីកា​ស្ថាពរ។
មន្តី្រអង្គការសង្គម​ស៊ីវិល​មួយ​ចំនួន ​បាន​ថ្លែង​នៅក្នុងវេទិការ​អ៊ីន​ធឺណិត​ភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ថា  ច្បាប់ ​និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ដែលដាក់ឱ្យដំណើរការ ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និងធ្វើ​ឱ្យសកម្ម​ជន​ដែល​ធ្វើ​កិច្ចការងារ​សង្គម​​មាន​ការ​ភ័យ​ខ្លាច។ (ខេមបូចា/ព្រីង សំរាំង)

មន្ត្រីសង្គម​ស៊ីវិលមួយចំនួនលើកឡើង​​ថា ច្បាប់​មួយ​ចំនួន ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញមតិ

មន្ត្រីអង្គការសង្គម​ស៊ីវិល​មួយ​ចំនួន ​បាន​ថ្លែង​ចេញពីវេទិការ​អ៊ីន​ធឺណិត​ភ្នំពេញ​ថា ច្បាប់​និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ​​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ និងកំពុង​ស្ថិតក្នុងដំណើរការ​ធ្វើ​សេចក្តីព្រាង​ គឺ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ធ្វើ​ឱ្យសកម្ម​ជន​ដែល​ធ្វើ​កិច្ចការងារ​សង្គម​​មាន​ការ​ភ័យ​ខ្លាច​លែង​សូវ​ហ៊ាន​បញ្ចេញមតិ​​ដើម្បី​ចូល​រួម​ស្ថាបនាសង្គម។
រដ្ឋមន្ត្រក្រសួងអប់រំ លោក​ ហង់ជួន ណារ៉ុន និងនាយិកាប្រចាំប្រទេស ​នៃកម្ម​វិធីស្បៀង​​អាហារពិភពលោក ​ប្រចាំនៅកម្ពុជា លោកស្រី ឃ្យុង ណាន់ផាក ដួសអាហារពេល​ព្រឹកឱ្យ​សិស្សនៅ​សាលា​ក្នុង​ភូមិតាកឹងបៃតង នៃតំបន់ភៀសសឹក​ក្នុង​ខេត្តព្រះវិហារកាលពីថ្ងៃទី​៥កញ្ញា​។ (រូបភាព៖ WFP)

កុមារ​ជាង ​៣០​ម៉ឺន​នាក់ ក្នុងនោះកុមារ​ភៀសសឹក​ជាង​ ១៨០០នាក់នៅខេត្តព្រះវិហារ​​ ទទួល​បាន​អាហារពេល​ព្រឹក

បច្ចុប្បន្ន​មាន​កុមារ​ជាង​ ៣០​ ម៉ឺន​នាក់ ក្នុងនោះ​កុមារ​ជាង​ ១ ៨០០នាក់​នៅ​​តំបន់​ភៀស​សឹក​ចំនួន៣ ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​ទទួល​អាហារ​ពេល​ព្រឹក ពី​​អង្គការ​ស្បៀង​អាហារ​ពិភពលោក​​ ដោយ​មាន​កិច្ច​សហការ ជាមួយ​ក្រសួង​អប់​រំ យុវជន ​និងកីឡា​ និង​អាជ្ញាធរ​ដែន​ដី​។
អាជីវករលក់ម្ហូបនៅក្បែរកន្លែងតាំងទីលំនៅបណ្ដោះអាសន្ននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦។ (ខេមបូចា/គុជ ស៊ីកុល)

អតី​តពលករ​ខ្មែរម​កពី​​​​ប្រទេសថៃជា​ច្រើន ​នៅ​តែ​បន្ត​​រស់នៅក្រោម​សម្ពាធបំណុលធ្ងន់​ធ្ងរ​

ស្ត្រី​រូបនេះ​​បន្ថែមថា​​៖​ «បច្ចុប្បន្នគ្រួសារ​​ខ្ញុំ​​ក៏​មាន​ជំពាក់​ប្រាក់​គេ​មួយ​ចំនួន​ដែរ ពីព្រោះ​បើ​មិន​ខ្ចី​គេ​​មក​បង្កើត​មុខ​របរលក់​កាហ្វេលក់​ទឹក​ក្រូច​បន្តិច​បន្តួច​ មិន​មាន​អីហូប​ទេ។ ខែខ្លះ​រក​លុយ​បង់​សងគេ​មិន​បាន​ ក៏​ខ្ចី​លុយ​បងប្អូន​ខាង​​ប្តី​នៅ​​បាត់​ដំបង ​មក​បង់​សងគេសិន​ លំបាក​ណាស់​​»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម