សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកសារព័ត៌មាន

រូបភាពសម្រាប់ពន្យល់ (ខេមបូចា/ ស៊ើង និមល់)

គេហទំព័រសារព័ត៌មានខេមបូចា រងការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិតជាលើកទីពីរនៅឆ្នាំនេះ

គេហទំព័រភាសាអង់គ្លេសរបស់សារព័ត៌មានខេមបូចា​​ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយ​មាន​ចរាចរណ៍ទិន្នន័យដែល​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិយ៉ាងច្រើនលើសលប់​ចូលទៅក្នុងគេហទំព័រនេះ​។ នេះគឺជាការវាយប្រហារលើកទីពីរនៅក្នុងឆ្នាំនេះ ដែលធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភកាន់តែ​ខ្លាំង​អំពីការគំរាមកំហែងតាមប្រព័ន្ធ​អ៊ីនធឺណិត​​ចំពោះសារព័ត៌​មានឯករាជ្យ​។
រូបភាពសម្រាប់ពន្យល់ (ខេមបូចា/ ស៊ើង និមល់)

គេហទំព័រសារព័ត៌មានខេមបូចា រងការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិតជាលើកទីពីរនៅឆ្នាំនេះ

គេហទំព័រភាសាអង់គ្លេសរបស់សារព័ត៌មានខេមបូចា​​ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយ​មាន​ចរាចរណ៍ទិន្នន័យដែល​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិយ៉ាងច្រើនលើសលប់​ចូលទៅក្នុងគេហទំព័រនេះ​។ នេះគឺជាការវាយប្រហារលើកទីពីរនៅក្នុងឆ្នាំនេះ ដែលធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភកាន់តែ​ខ្លាំង​អំពីការគំរាមកំហែងតាមប្រព័ន្ធ​អ៊ីនធឺណិត​​ចំពោះសារព័ត៌​មានឯករាជ្យ​។
សកម្មជនម្នាក់កាន់រូបថតរបស់លោក ជា វុទ្ធី ជាអតី​ត​ព្រះសង្ឃ និងជាអ្នកសារ​ព័ត៌មានពលរដ្ឋ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានអំពីជម្លោះព្រំដែនជាមួយប្រទេសថៃ។ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា​/ ទ្រី ថានី​)

«សូមកុំចាត់ទុកពួកយើងជាសត្រូវ»៖ កង្វល់នៅតែបន្តមានជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌​មាន​ពលរដ្ឋ

ក្រុមអ្នកសារព័ត៌មានពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងបំពេញភាពខ្វះចន្លោះ​ ​ដែលកើត​មាន​ដោយការធ្លាក់ចុះនៃសារព័ត៌មានឯករាជ្យ ប៉ុន្តែពួកគេជាច្រើនកំពុងប្រឈមមុខនឹងការបំភិត​បំភ័យ​ ភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងកង្វះធនធាន។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយអង្គ​ការត​ស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
ទិដ្ឋភាពសាលាដំបូងខេត្តបន្ទាយមានជ័យដែលផុសតាំងពីឆ្នាំ២០១៦លើផេករបស់សាលាដំបូងខេត្តបន្ទាយមានជ័យ។

សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់អ្នកកាសែត​អនឡាញ​៤នាក់ ពីបទហិង្សា

សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បាន​សម្រេច​ចោទ​ប្រកាន់​អ្នកសារព័ត៌មាន​អនឡាញ​៤នាក់ ពីបទហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពួកគេកាលពីថ្ងៃទី៣ ខែតុលា។
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

សមាគមអ្នកសារព័ត៌មាន​រកឃើញ​ករណីរំលោភបំពាន​លើអ្នក​​រាយការណ៍ព័ត៌មាន​​​១២​ករណី ខណៈ​​សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​សម្ពាធ​

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរក​ឃើញ​ករណី​រំលោភបំពាន​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ចំនួន​១២​ករណី​នៅ​ក្នុង​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន​។ តាម​រយៈ​តួលេខ​នេះបង្ហាញ​ថា ​ករណី​រំលោភបំពាន​​បាន​កើន​ឡើង​ប្រាំ​បួន​ភាគរយ បើ​ធៀប​ទៅ​នឹង​ត្រីមាសទី១ ឆ្នាំ​២០២៦ ដែល​មាន​១១ករណី​​​។​
បុរសម្នាក់បើកម៉ូតូចូលក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ មីនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងព័ត៌មាន ព្រមានចាត់វិធានការច្បាប់លើអ្នកកាសែត និងអ្នកផលិតមាតិកាប៉ះពាល់ដល់កិត្តិយសស្រ្តី

ក្រសួងព័ត៌មាន​ ចេញសេចក្ដីណែនាំ និងព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់លើអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់​បណ្ដាញសង្គមទាំងអស់ ដោយចៀសវាងការផលិត ធ្វើបទសម្ភាសន៍ ការចែក​រំលែក ឬការផ្សព្វផ្សាយមាតិកាដែលជំរុញឱ្យមានការស្អប់ខ្ពើម ជេរប្រមាថ បន្ទាបបន្ថោក អាសអាភាស ឬផ្ទុយនឹងសីលធម៌ ដែលប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

អង្គការសង្គមស៊ីវិលដាក់លិខិតស្នើនាយករដ្ឋមន្ត្រី ដើម្បីសុំ​ការ​ព្រះ​រាជ​ទានទោសពីព្រះមហាក្សត្រលើអ្នកសារព័ត៌មានពីររូប

សមាគមសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៦ បានដាក់​លិ​ខិត​ចំហ​​មួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ដោយ​អំពាវនាវ​ឱ្យ​​​លោក​ស្នើ​សុំព្រះមហាក្សត្រ​​ប្រោសព្រះរាជទាន​លើកលែងទោស​ដល់​អ្នកសារព័ត៌មាន​​អនឡាញ​ពីររូប ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ​ពីបទក្បត់ជាតិ។
តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ (ខេមបូចា/ព្រីង សំរាំង)

តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងរឿងសម្ងាត់នៃការការពារជាតិ

តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា បានសម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ ។
រថយន្តពន្ធនាគារដឹកអ្នកសារព័ត៌មានលោក ផន សុភាព និង ភាព ភារ៉ា ចេញពីតុលាការកំពូលក្រោយចប់ការជំនុំជម្រះក្នុងទីក្រុងភ្នំពេញ។ អ្នកទាំងពីររងការចោទប្រកាន់ទាក់ទងនឹងអំពើក្បត់ជាតិ និងត្រូវតុលាការថ្នាក់ក្រោមកាត់ទោសឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ។ រូបភាពថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

គ្រួសារ​អ្នក​សារព័ត៌មាន​ដែលរងការ​ចោទ​ពីបទក្បត់ជាតិ ស្នើ​ឲ្យ​តុលាការ​កំពូលទម្លាក់បទចោទ​

នៅ​ថ្ងៃសុក្រនេះ អ្នក​កាសែត​ពីរ​រូបដែល​​ត្រូវ​បាន​តុលាការថ្នាក់​ក្រោម​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​១៤​ឆ្នាំ ក្រោមបទចោទ​ទាក់ទង​នឹងអំពើ​ក្បត់​ជាតិ​ បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទចោទ ខណៈ​ក្រុម​អង្គការ​ការពារសិទ្ធិអ្នកសារព័ត៌មាន​បាន​​ថ្កោល​ទោស​នឹងការសម្រេច​របស់​តុលាការ​នា​ពេល​កន្លង​មក​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម