
- ទស្សនៈ -
ទសន្សៈ៖ ការជំរុញវប្បធម៌នៃការអានរបស់សិស្សថ្នាក់បឋមសិក្សា ជាគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត
នៅក្នុងសម័យដែលបច្ចេកវិទ្យាកំពុងជះឥទ្ធិពលយ៉ាងសកម្មមកលើរបៀបរបបរស់នៅ ការអាននៅតែដើរតួនាទី ជាជំនាញមូលដ្ឋានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍបញ្ញា ភាសា និងការគិតវិភាគរបស់កុមារ។ ជាពិសេស សម្រាប់សិស្សថ្នាក់បឋមសិក្សា ការបង្កើតវប្បធម៌នៃការអានតាំងពីវ័យក្មេង គឺជាគន្លឹះដ៏ស័ក្តិសិទ្ធិក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រពេញមួយជីវិត។











