សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ខេមបូចា ព័ត៌មាន

សេចក្តីជូនដំណឹងស្តីអំពីការជម្រះបញ្ជីរបស់ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក (ការជម្រះបញ្ជី)

មាតិកាផ្សាយពាណិជ្ជកម្ម៖ យើងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក ស្របតាមប្រកាសលេខធ១៤. ០២៦. ៥៣២ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជម្រះទ្រព្យសកម្មទូទាត់បំណុល និងធ្វើការបែងចែកទ្រព្យសកម្មដែលនៅសល់។ សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ានិងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងស្តីអំពីការជម្រះបញ្ជីរបស់ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក (ការជម្រះបញ្ជី)

មាតិកាផ្សាយពាណិជ្ជកម្ម៖ យើងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក ស្របតាមប្រកាសលេខធ១៤. ០២៦. ៥៣២ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជម្រះទ្រព្យសកម្មទូទាត់បំណុល និងធ្វើការបែងចែកទ្រព្យសកម្មដែលនៅសល់។ សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ានិងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជី ក្នុងរយៈពេល…

សេចក្តីជូនដំណឹងដល់ម្ចាស់បំណុល របស់ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក (ការជម្រះបញ្ជី)

មាតិកាផ្សាយពាណិជ្ជកម្ម៖ អ្នកជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ានិងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
មន្ត្រី ​នៃក្រសួងធនធានទឹក និងឧតុនិមយ អញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដំណាំស្រូវវស្សា ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ (ក្រសួងធនធានទឹក និងឧតុនិមយ)

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រជាពលរដ្ឋតាមដងទន្លេមេគង្គប្រុងប្រយ័ត្ន ព្រោះកម្ពស់ទឹកហក់ឡើងខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជាពិសេសខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម​ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះកម្រិតកម្ពស់ទឹកកំពុងហក់ឡើងខ្លាំង។​​ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបជាង២០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន បន្ទាប់មកមាន វៀតណាម និងមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា នៅបរិវេណអគារកាស៊ីណូ មួយចំនួន នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ៣១ ខែមករា ឆ្នាំ២០២៦។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

កម្ពុជាបានបណ្តេញចេញជនបរទេសពីកម្ពុជាចំនួនជាង២ម៉ឺននាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបានបណ្តេញចេញជនបរទេសពីកម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង ទៅសាលាដំបូង រាជធានី-ខេត្តចំនួន២១ មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់ កំពុងជាប់ឃុំចំនួន ២ ២០០នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
បទល្មើសព្រៃឈើដែលបណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ បានជួបប្រទះអំឡុងពេលពួកគេកំពុងចុះល្បាតចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុកសែនជ័យ ខេត្តព្រះវិហារ។ (បណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ)

បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារនៅតែបន្តកើតឡើង

បណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ បានចុះល្បាតរយ:ពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ ហើយបានប្រទះឃើញបទល្មើសព្រៃឈើមួយចំនួនដែលកើតមានឡើងក្នុងស្រុកសែនជ័យ ខេត្តព្រះវិហារ។

សេចក្តីជូនដំណឹងស្តីពីការជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ សី្ពត ផេ ម.ក

សេចក្តីជូនដំណឹងស្តីពីការជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ សី្ពត ផេ ម.ក និងជម្រាបជូនម្ចាស់បំណុលទាំងអស់របស់គ្រឹះស្ថាន សី្ពត ផេ ម.ក ឱ្យដាក់ពាក្យស្នើសុំទាមទារបំណុលយ៉ាងយូរត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និង ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ បានជួបប្រជុំក្រៅផ្លូវការ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ក្រសួងការពារជាតិ)

ភាគីកម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ និងសកម្មភាព​រាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា

ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាព​រាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែល​មិនទាន់ដាច់ស្រេច នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ព្រឹកថ្ងៃទី១៥ ខែកក្កដា នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា​។
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងការពារជាតិ)

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា បានចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋភៀសសឹកមួយកន្លែងក្នុងខេត្តព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការពារជាតិ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម