
សេចក្តីជូនដំណឹងស្តីអំពីការជម្រះបញ្ជីរបស់ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក (ការជម្រះបញ្ជី)
មាតិកាផ្សាយពាណិជ្ជកម្ម៖ យើងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដ្រេហ្គនហ្ល្វាយ ហ្វីនថេក (ខេមបូឌា) ម.ក ស្របតាមប្រកាសលេខធ១៤. ០២៦. ៥៣២ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជម្រះទ្រព្យសកម្មទូទាត់បំណុល និងធ្វើការបែងចែកទ្រព្យសកម្មដែលនៅសល់។
សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ានិងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។








