សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សង្គម

អ្នកពន្លត់អគ្គិភ័យមួយក្រុមព្យាយាមយកបំពង់ទឹកបាញ់ពន្លត់ភ្លើងដែលកំពុងឆេះនៅផ្នែកមួយនៃរោងចក្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ រូបភាពពីផេកអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា។

រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation នៅកំពង់ស្ពឺ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្ន បន្ទាប់ពីឆេះឃ្លាំងស្ដុកក្រណាត់

រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្ន ដើម្បីវាយតម្លៃផលប៉ះពាល់ និងកំណត់ថ្ងៃដំណើរការផលិតកម្មឡើងវិញ បន្ទាប់ពីឆេះឃ្លាំងស្ដុកទុកក្រណាត់របស់រោងចក្រ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។ យោងតាមប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។
អ្នកពន្លត់អគ្គិភ័យមួយក្រុមព្យាយាមយកបំពង់ទឹកបាញ់ពន្លត់ភ្លើងដែលកំពុងឆេះនៅផ្នែកមួយនៃរោងចក្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ រូបភាពពីផេកអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា។

រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation នៅកំពង់ស្ពឺ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្ន បន្ទាប់ពីឆេះឃ្លាំងស្ដុកក្រណាត់

រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្ន ដើម្បីវាយតម្លៃផលប៉ះពាល់ និងកំណត់ថ្ងៃដំណើរការផលិតកម្មឡើងវិញ បន្ទាប់ពីឆេះឃ្លាំងស្ដុកទុកក្រណាត់របស់រោងចក្រ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។ យោងតាមប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។
កីឡាករ វ៉ាន វ៉ុន ពេលប្រកួតសាកល្បងជាមួយមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រឹងប្រែងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)

វ៉ាន វ៉ុន ក្លាយជា​កីឡាករប៉ារ៉ាហ្គេមកម្ពុជាដំបូងគេ ឈ្នះ​បាន​មេដាយ​ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេស​ជប៉ុន

ម្ចាស់មេដាយមាស​កីឡាអាស៊ានប៉ារ៉ាហ្គេម វ៉ាន វ៉ុន បាន​ក្លាយ​ជា​កីឡាកររ​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​​ជូ​ន​កម្ពុជា ក្នុងការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើក​ទី​៥ ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេស​ជប៉ុន បន្ទាប់ពី​កម្ពុជា​បានទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ហើយគ្រប់​គ្នា​បាន​សាទរ​ខ្លាំង ព្រោះ​នេះជាមេដាយ​ដ៏មានតម្លៃ​របស់​ក្រុម​អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា សម្រាប់​ការ​ខិតខំប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ។
លោក សាលី អ៊ូមើត ពេលដឹកនាំប្រតិភូកីឡាម៉ូតូទឹកកម្ពុជា ត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី១៧ ខែតុលា ដោយមានការចាំទទួលស្វាគមន៍ពីថ្នាក់ដឹកនាំមួយចំនួន និងបងប្អូនអ្នកគាំទ្រជាច្រើនទៀត។ (ខេមបូចា/ស៊ា បញ្ញា)

សាលី អ៊ូមើត ក្លាយជាកីឡាករអាស៊ីដំបូងគេ ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសាកម្រិតខ្ពស់​បំផុតនៅអាមេរិក តែលោក​បារម្ភពីអនាគតអ្នកបន្ត​វេន​

វីរកីឡាករ​ សាលី អ៊ូមើត បាន​ក្លាយជា​កីឡាករ​ម៉ូតូទឹក​ដំបូង​គេ ប្រចាំ​នៅ​ទ្វីបអាស៊ី ដែលបាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​កម្រិត​ខ្ពស់បំផុត Pro AM-Runnabout Endurance ក្នុងព្រឹត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី២ នៅសហរដ្ឋអាមេរិក ចំណែក​កីឡាករ​ជម្រើសជាតិ​ម៉ូតូទឹករបស់​កម្ពុជា​៤នាក់ទៀត ក៏សុទ្ធតែ​​ដណ្តើម​​មេដាយជូនជាតិ ធ្វើ​ឱ្យចំនួនមេដាយ​ដែលពួកគេ​ទទួលបាន​លើកនេះ គឺ​មានមេដាយមាស​៤ ប្រាក់​៣ និងសំរឹទ្ធ​២។
កញ្ញា ក្លាន សារិត ជាជនជាតិដើមភាគតិចចារ៉ាយមកពីខេត្តរតនគិរីបញ្ចេញមតិក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ (ខេមបូចា/ហុង សេរីហ្វុង)

 ស្ត្រីជនជាតិដើមភាគតិចមួយចំនួនលើកពីបញ្ហាប្រឈមក្នុងការធ្វើកសិកម្ម ខណៈកសិករ​ងាកធ្វើកសិកម្មបែបទំនើប

កសិករស្ត្រីជនជាតិដើមភាគតិចមួយចំនួនមកពីខេត្តរតនគិរី បានលើកឡើងថាពួកគេកំពុងប្រឈមបញ្ហាមួយចំនួនក្នុងការធ្វើកសិកម្មចិញ្ចឹមជីវិត ទាំងបែបបច្ចេកទេសកសិកម្មទំនើប ខណៈព្រួយបារម្ភពីការបាត់បង់គ្រាប់ពូជប្រពៃណី និងរបៀបធ្វើចម្ការវិលជុំជាដើមដែលជាអត្តសញ្ញាណពួកគេ។
អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​បាន​ជម្លៀស​អ្នក​ជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​​​ដើម្បីគេចពី​ទឹក​ជំនន់​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៦។​​ (រូបភាព៖ ហ្វេស​ប៊ុក​រដ្ឋបាល​ស្រុក​ក្រគរ)

អ្នក​ជំងឺ​ប្រហែល​១៥០​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ក្រគរ ដោយសារ​ទឹកជំនន់​

អ្នក​ជំងឺ​ចំនួន​១៥២​នាក់​ត្រូវ​បាន​អាជ្ញាធរ​​ជម្លៀស​ចេញ​ពី​មន្ទីរ​ពេទ្យ​បង្អែកស្រុក​​ក្រគរ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ក្រោយ​មន្ទីរ​ពេទ្យ​ត្រូវ​ទឹក​ជន់​លិច​នៅ​យប់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ប៉ះពាល់​បន្ទប់​ពេទ្យ និងសម្ភារបរិក្ខាពេទ្យ​សំខាន់ៗ​ផ្សេង​ទៀត។​
សាលារៀនមួយកន្លែង នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានជន់លិច ​ខណៈ​តំបន់ខ្លះនៃតំបន់នោះបានជួបប្រទះការ​ធ្លាក់​ភ្លៀងខ្លាំងកាល​ពី​ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

អង្គការយូនីសេហ្វ​រាយការណ៍ថា បាតុ​ភូត​អែលនីញ៉ូកំពុងធ្វើឱ្យកុមារជាង១,៣លាននាក់នៅកម្ពុជាប្រឈមនឹងហានិភ័យ

យោងតាមអង្គការយូនីសេហ្វ​ (UNICEF) បាន​ឱ្យដឹង​ថា បាតុភូតអែលនីញ៉ូត្រូវបានគេព្យាករណ៍​ថា នឹងមាន​ឥទ្ធិ​ពល​កាន់តែខ្លាំងឡើងនាពេលអនាគត បើធៀបនឹងស្ថានភាព​បច្ចុប្បន្ន (២០២៦-២០២៧) ដោយមានកុមារកម្ពុជាប្រហែល១,៣ លាននាក់ប្រឈមនឹង​ផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុ ដោយសារតែបាតុ​ភូត​អែលនីញ៉ូ ដែលអាចធ្វើឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងស្ថានភាព​អាកាសធាតុ​អាក្រក់​​ផ្សេងទៀតកាន់តែធ្ងន់ធ្ងរឡើងៗ។
ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​ក្នុង​ក្រុង​សិរីសោភ័ណ្ឌ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ផ្លាស់ទី​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​ កាល​ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​។ (ខេមបូចា/ យូសុះ អាប់ដុលរ៉ាស់ហ៊ីម)

លោកនាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ពង្រឹង​យុទ្ធសាស្រ្ត​ត្រៀម​ខ្លួន​នឹង​គ្រោះមហន្តរាយ ខណៈ​ហានិភ័យ​នៃអាកាសធាតុ​កើន​ឡើង​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​នានា​​ឲ្យ​គិត​គូរ​ពី​ផែនកា​រគ្រប់​គ្រង​គ្រោះ​មហន្តរាយជា​ការងារ​ស្នូល​ និងត្រូវ​ពង្រឹង​ធនធានមនុស្ស និង​សម្ភារ​សង្រោះ​​ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ និង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពីការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​​​ឆ្នាំ​២០២៤-២០២៨ និង​ផែនទី​បង្ហាញ​ផ្លូវ​ថ្នាក់​ជាតិ​​ស្ដីពី​ការ​ប្រកាស​ឲ្យ​ដឹង​មុន​​សម្រាប់ទាំង​អស់​គ្នា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។​
អ្នកស្រី កែវ ធឿន បានត្អូញត្អែរថា ផ្លូវពិបាក និងហុយខ្លាំងប្រហែលពីរឆ្នាំមកហើយ បានប៉ះពាល់ដល់ការរកស៊ី និងការរស់នៅប្រចាំថ្ងៃ ហើយចង់ឱ្យអាជ្ញាធរជួយធ្វើផ្លូវឱ្យបានលឿន​។ រូបភាពថតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងត្អូញត្អែរពីផ្លូវលំបាក និងហុយ ខណៈនាយករដ្ឋមន្ត្រីជំរុញ​ឱ្យចាប់ផ្តើមធ្វើផ្លូវក្នុងក្រុងចាប់ពីខែក្រោយ

ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ខេត្ត​បាត់ដំបង បាន​ត្អូញត្អែរ ចំពោះ​ស្ថាន​ភាព​ផ្លូវ នៅក្នុង​ក្រុង​បាត់ដំបង ដែលលំបាក​ក្នុងការ​ធ្វើដំណើរ និងហុយ​ ប៉ះពាល់​ខ្លាំង​ដល់​ការ​​រក​ស៊ី និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​ប្រជាពល​រដ្ឋ​​រាប់​ឆ្នាំមក​ហើយ ហើយ​ពួកគាត់​​ចង់ឱ្យអាជ្ញាធរជួយធ្វើផ្លូវនេះ​ឱ្យបានលឿន កុំ​ទុក​ចោល​យូរ​បែបនេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម