
វត្តព្រះពុទ្ធមានបុណ្យ ផ្ដល់ជម្រកស្នាក់នៅដល់និស្សិតស្រី មកពីបណ្ដាខេត្តឱ្យបានបន្តការសិក្សានៅភ្នំពេញ
អគារវិបស្សនាប្រមាណ៥ជាន់នៅក្នុងវត្តព្រះពុទ្ធមានបុណ្យ បានក្លាយជាជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់និស្សិតស្រីដែលឡើងមកបន្តការសិក្សានៅភ្នំពេញ។ ជាន់ផ្ទាល់ដីជាទីកន្លែងតម្កល់សព ហើយតាមជាន់នីមួយៗបានបែងចែកផ្សេងៗពីគ្នា ដោយនៅជាន់ទីមួយជាកន្លែងអង្គុយសមាធិ និងវិបស្សនា ជាន់ទីពីរ និងទីបីជាកន្លែងសម្រាប់ដូនជីមកប្រតិបត្តិធម៌ ហើយជាន់ទី៤ និងទី៥ ជាកន្លែងដែលនិស្សិតស្រីទាំងអស់ស្នាក់នៅ។





