សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមេដឹកនាំប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនីផ្សេងទៀត បានចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ។ ប្រទេសសមាជិកបានសម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រហូតដល់ឆ្នាំក្រោយ។ នេះជាការពន្យារពេលលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ដែលធ្វើឱ្យលោកស្រី Louise Mushikiwabo មកពីប្រទេសរវ៉ាន់ដា បន្តកាន់តំណែងជាអគ្គលេខាធិការរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៧។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ធ្លាប់បានព្រមានថា ខ្លួននឹងដកខ្លួនចេញពីអង្គការនេះ ប្រសិនបើលោកស្រី Louise Mushikiwabo ត្រូវបានជាប់ឆ្នោតឡើងវិញ។ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ។​ ប្រទេសសមាជិកបានសម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រហូតដល់ឆ្នាំក្រោយ។ នេះជាការពន្យារពេលលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ដែលធ្វើឱ្យលោកស្រី Louise Mushikiwabo មកពីប្រទេសរវ៉ាន់ដា បន្តកាន់តំណែងរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៧។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ធ្លាប់បានព្រមានថា ខ្លួននឹងដកខ្លួនចេញពីអង្គការនេះ ប្រសិនបើលោកស្រីត្រូវបានជាប់ឆ្នោតឡើងវិញ។ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍ជាមួយមេដឹកនាំប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនីផ្សេងទៀត បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ។ ប្រទេសសមាជិកបានសម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រហូតដល់ឆ្នាំក្រោយ។ នេះជាការពន្យារពេលលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ដែលធ្វើឱ្យលោកស្រី Louise Mushikiwabo មកពីប្រទេសរវ៉ាន់ដា បន្តកាន់តំណែងរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៧។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ធ្លាប់បានព្រមានថា ខ្លួននឹងដកខ្លួនចេញពីអង្គការនេះ ប្រសិនបើលោកស្រី Louise Mushikiwabo ត្រូវបានជាប់ឆ្នោតឡើងវិញ។ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)