ក្រសួងព័ត៌មាន អាជ្ញាធរខេត្តព្រៃវែង និងស្ថាប័នពាក់ព័ន្ធ បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៩ ស្ថាប័ន ចុះយកព័ត៌មានអំពីទីតាំងអតីតមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញមួយឈ្មោះ «8 Park» ដែលស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិមឿនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)




























