សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ

សិស្ស និស្សិត ទាហាន មន្ត្រីរាជការ ចូលរួមអបអរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធធ្វើនៅវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងវត្តមានថ្នាក់ដឹកនាំប្រទេសកំពូលៗ ពីក្រសួង ស្ថាប័ននានា និងអង្គទូតជាច្រើនទៀត។។ កម្ពុជាទទួលបានឯករាជ្យជាតិពីបារាំងក្នុងឆ្នាំ១៩៥៣ ដែលសម័យនោះ ត្រូវបានដឹកនាំទាមទារឯករាជ្យដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ។ រូបភាពថតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)