ថ្នាក់ដឹកនាំកំពូលៗ រួមមាន ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំធំៗផ្សេងទៀត អញ្ជើញចូលរួមខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅវិមានឯករាជ្យ។ កម្ពុជាទទួលបានឯករាជ្យជាតិពីបារាំងក្នុងឆ្នាំ១៩៥៣ ដែលសម័យនោះ ត្រូវបានដឹកនាំទាមទារឯករាជ្យដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ។ រូបភាពថតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)













