សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពិធីបុណ្យជនជាតិដើមភាគតិច«ទឹក ដី ព្រៃឈើ»

ភ្ញៀវជាតិ អន្តរជាតិ និងនិស្សិត ចូលរួមទស្សនាការតាំងបង្ហាញ ឧបករណ៏ប្រើប្រាស់របស់បងប្អូនជនជាតិដើមភាគតិច នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ពិធីបុណ្យជនជាតិដើមភាគតិចទ្រង់ទ្រាយធំក្រោមប្រធានបទ «ទឹក ដី ព្រៃឈើ» ដោយបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធនធានធម្មជាតិ ដូចជា ទឹក ដី និងព្រៃឈើ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីយុវជនជនជាតិដើមភាគតិចមកពីបណ្ដាខេត្តនានា ដោយពួកគេនាំមកនូវការសម្ដែងសិល្បៈ និងតន្ត្រីប្រពៃណី ការដាក់តាំងបង្ហាញម្ហូបអាហារប្រពៃណី សម្លៀកបំពាក់ និងក្រណាត់តម្បាញ ឧបករណ៍តន្ត្រី ល្បែងប្រពៃណី ការជួបជុំជជែកក្នុងភូមិស្រាពាង ពិធីសែនតាមទំនៀមទម្លាប់ និងការនិទានរឿងអំពីជីវិត និងវប្បធម៌សហគមន៍របស់ពួកគេផងដែរ។ (ខេមបូចា/ព្រីង សំរាំង)

ស្រ្តីម្នាក់ផឹកស្រាពាង ខណៈដែលគាត់ចូលរួមទស្សនាការតាំងបង្ហាញឧបករណ៏ប្រើប្រាស់ របស់បងប្អូនជនជាតិដើមភាគតិច នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
។
បងប្អូនជនជាតិដើមភាគតិច អង្គុយលក់អីវ៉ាន់ ក្នុងការតាំងបង្ហាញឧបករណ៏ប្រើប្រាស់របស់បងប្អូនជនជាតិដើមភាគតិច នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។