សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ទីរអប់រំដាក់វិធានការអប់រំដើម្បីបង្ការជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនៅតាមសាលា

មន្ត្រីមន្ទីរអប់រំខេត្តបាត់ដំបង ចូលរួមក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេក កាលពីខែមីនាកន្លងមក។ រូបថត៖ មុន្នីនាថ
មន្ត្រីមន្ទីរអប់រំខេត្តបាត់ដំបង ចូលរួមក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេក កាលពីខែមីនាកន្លងមក។ រូបថត៖ មុន្នីនាថ

មន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បាន​ដាក់បទបញ្ជា​តាមសាលារៀននានា ក្នុងខេត្ត​បាត់​ដំបង ដោយតម្រូវឲ្យអនុវត្តន៍ វិធានការសុខាភិបាលបីកុំបីការពារជាប្រចាំ បន្ទាប់​ពី​សង្កេត​ឃើញថាការរីករាលដាលនៃជំងឺកូវិដ១៩ដែលបំប្លែងខ្លួនថ្មីអូមីក្រុង មានការឆ្លងរាលដាលជារៀងរាល់ថ្ងៃ។

ថ្លែងក្នុងកម្មវីធីសន្ទនាមតិរបស់រិទ្យុជាតិចម្ការចេកបាត់ដំបង នៅក្នុង​ខែមីនា ឆ្នាំ២០២២ លោក សេង រ៉ាស៊ីន អនុប្រធានការិយាល័យបុគ្គលិកនិងបណ្តុះបណ្តាលនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានលើកឡើងថា ក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យដំណើរការសិក្សាចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យ ទាំងរដ្ឋនិងឯកជន ក្នុងខេត្តបាត់ដំបង។

លោកបន្តទៀតថា ទន្ទឹមនឹងការបើកឲ្យដំណើរការសាលាវិញនោះ គឺ​កុមារថ្នាក់មត្តេយ្យដែលមានអាយុចាប់ពី ៣ឆ្នាំទៅដល់បឋមសិក្សា សាលារៀបចំយន្តការសុខភាព ក្នុង​ការទប់ស្កាត់ការរីករាយដាលនៃការឆ្លងជំងឺកូវីដ១៩។

លោកបានថ្លែង​ឲ្យដឹង​ទៀត​ថា៖ «នៅតាម​សាលានីមួយៗ តម្រូវឲ្យមានវិធានការ ដូចជា មានកន្លែងលាងដៃ មានទឹកអាល់កុលជាប្រចាំ ដាក់តាមគ្រប់ច្រកផ្លូវចូលសាលា និងមានម៉ាស៊ីនវាស់កម្តៅ សិស្សត្រូវ​ពាក់ ម៉ាស់ជាប្រចាំ និង រក្សាគម្លាត»

ជា​ការ​ឆ្លើយតប​ទៅនឹង​វិធានការរបស់​មន្ទីរអប់រំខេត្ត​ លោក យឹង សំអុន នាយករងវិទ្យាល័យនេតយ៉ងខេត្តបាត់ដំបង បានឲ្យដឹងថា ខាងសាលារបស់លោកបានរៀបចំវិធាននៃការបង្ការជំងឺដោយរៀបចំកន្លែងវ៉ាស់កម្តៅ កន្លែងលាងដៃ និងច្រកចេញចូលក្នុងសាលាឲ្យ​វាសស់កម្តៅ និង​បាញ់អាកុលជូនសិស្សានុសិស្ស។

លោកបានបន្តទៀតថា៖ «ពួកយើងបានណែនាំ សិស្សជារៀងរាល់ព្រឹក គឺ​ឲ្យ​សិស្សានុសិស្សទាំងអស់ចូលរួមការការពារទាំងអស់គ្នាដូចជា ពាក់ម៉ាស លាងដៃនិងសាប៊ូឲបានញឹកញាប់ មានដបអាល់កុលដាក់តាមខ្លួនម្នាក់មួយជានិច្ច និងតាមថ្នាក់នីមួយៗគឺត្រូវតែមានដបទឹកអាល់កុលនៅខាងមុខថ្នាក់តែម្តង»

លោកបន្ថែមទៀតថា បើខាងសាលាទទួល​ព័ត៌មាន សង្ស័យថាមានសិស្សណាដែលគាត់ក្តៅខ្លួនខុសពីធម្មតាគឺតម្រូវ​ឲ្យ​គាត់ធ្វើតេស្តភ្លាមៗតែម្តង ហើយឲ្យ​គាត់ទៅសម្រាកនៅផ្ទះ នៅបន្ទប់ដាច់ដោយឡែកពីគេ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង សាលាដែលបើកបវេសនកាល ចូលរៀនរួមមាន សាលាបឋមសិក្សាចំនួន៦៤៩សាលា អនុវិទ្យាល័យចំនួន ៩៦ និងវិទ្យាល័យ២៩សាលា បូកទាំងវិទ្យាល័យអប់រំពិសេស សាលាគរថ្លង់ផងដែរ៕

122 views

ព័ត៌មានទាក់ទង