
កុមារមួយចំនួនបោះបង់ការសិក្សាដើម្បីជួយរើសអេតចាយឪពុកម្តាយនៅគំនរសំរាមក្នុងខេត្តបាត់ដំបង ប្រឈមបញ្ហាសុខភាព
ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅលើគំនរសំរាមស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និងអនាម័យ នៅពេលពួកគេកំពុងជួយរើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។