សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងលើសលប់ ខណៈអវត្តមានគណបក្សភ្លើងទៀន

បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោតនៅល្ងាចថ្ងៃអាទិត្យ លទ្ធផលក្រៅផ្លូវការបានបង្ហាញថាគណក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ហើយប្រទេសចិននិងរុស្ស៊ីបានផ្ញើសារអបអរសារទរ ខណៈបណ្តាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផង សម្តែងការខកចិត្ត ដ្បិតអវត្តមានគណបក្សប្រឆាំង ដែលជាគូប្រកួតដ៏ធំមិនបានចូលរួមក្នុងការបោះឆ្នោត ។

ទន្ទឹមនឹងនេះដែរ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ដោយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី សព្វព្រះទ័យអនុញ្ញាតឱ្យលោក ហ៊ុន ម៉ាណែត ស្នងតំណែងជានាយករដ្ឋមន្ត្រីហើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗនឹងចុះចេញពីតំណែង បន្ទាប់ពីរដ្ឋសភាធ្វើការកោះប្រជុំក្នុងខែសីហា ។

30 views