រយៈពេល ១ ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកបានកាត់ផ្ដាច់ជំនួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា បានធ្វើឱ្យអង្គការ សមាគម និងសហជីពដែលធ្វើការផ្តោតលើការលើកកម្ពស់សិទ្ធការងារ នៅកម្ពុជាទទួលរងនូវផលជះអវិជ្ជមានជាច្រើន ជាពិសេសលើការចំណាយផ្នែករដ្ឋបាល បុគ្គលិក និងកាត់បន្ថយការអនុវត្តសកម្មភាពគម្រោងផ្សេងៗ ដែលនាំឱ្យមានភាពអសកម្មនៅក្នុងការលើកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា។ (ខេមបូចា/ទ្រី ថានី)


