សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទ្រី ថានី

លោក រ៉ុន កក្កដា អតីតពល​ករ​ត្រឡប់​ពី​ប្រទេសថៃ​ក្រោយ​មាន​ជម្លោះព្រំដែន​កាល​ពី​ឆ្នាំមុន កំពុង​អង្គុយលក់​ក្រួច​អាំង​នៅ​ក្នុង​ភូមិ​បល្ល័ង្ក ខេត្ត​បាត់​ដំបង។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។​(ខេមបូចា/ ស៊ើង និមល់)

ចាប់​ផ្ដើម​​ពី​សូន្យ៖ ពលករ​ត្រឡប់ពី​ប្រទេស​​ថៃ​នៅ​តែ​ប្រឈម​នឹងការ​ស្វែងរកការងារ​ជាប់​លាប់​

លោក កក្កដា បញ្ជាក់ថា៖ «ពេលមកដល់ស្រុកវិញ ខ្ញុំគឺដូចជាចាប់ផ្ដើមពីសូន្យវិញអ៊ីចឹង»។
លោក រ៉ុន កក្កដា អតីតពល​ករ​ត្រឡប់​ពី​ប្រទេសថៃ​ក្រោយ​មាន​ជម្លោះព្រំដែន​កាល​ពី​ឆ្នាំមុន កំពុង​អង្គុយលក់​ក្រួច​អាំង​នៅ​ក្នុង​ភូមិ​បល្ល័ង្ក ខេត្ត​បាត់​ដំបង។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។​(ខេមបូចា/ ស៊ើង និមល់)

ចាប់​ផ្ដើម​​ពី​សូន្យ៖ ពលករ​ត្រឡប់ពី​ប្រទេស​​ថៃ​នៅ​តែ​ប្រឈម​នឹងការ​ស្វែងរកការងារ​ជាប់​លាប់​

លោក កក្កដា បញ្ជាក់ថា៖ «ពេលមកដល់ស្រុកវិញ ខ្ញុំគឺដូចជាចាប់ផ្ដើមពីសូន្យវិញអ៊ីចឹង»។
រថយន្តទ្រុង​ដឹក​កម្មករ​កាត់ដេរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ នៅ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈ​មាន​ការអំពាវនាវ​ពី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ដល់​រដ្ឋាភិបាល និង​ដៃគូពាក់ព័ន្ធ ​ឱ្យ​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ទៅ​មកធ្វើការ​របស់​កម្មករ។ (ខេមបូចា/ឃី សុវុឌ្ឍី)

សង្គមស៊ីវិល និងសហជីពជាង៥០ បានអំពាវនាវឱ្យមានវិធានការ​បន្ទាន់​​ដើម្បីការពារ​សុវត្ថិភាពធ្វើដំណើររបស់កម្មករ​រោងចក្រ

អង្គការសង្គមស៊ីវិល និងសហព័ន្ធសហជីពជាតិ-អន្តរជាតិជាង ៥០ ស្ថាប័នបានអំពាវនាវ​ដល់ភាគីពាក់ព័ន្ធឱ្យមានសកម្មភាពបន្ទាន់ក្នុងការការពារសុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៦។  
ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនពេញចិត្តនឹងតុលាការសម្រេចទុកពេល៣០ថ្ងៃក្នុងការប្រកាសសាលក្រម និងស្នើឱ្យតុលាការចាប់ខ្លួនលោក ហ៊ី គឹមហុង ឡើងវិញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ពិភពដីមាស ទទូចឱ្យចាប់ខ្លួន លោក ហ៊ី គឹម​ហុង ឡើងវិញ ខណៈតុលាការបើកសវនាការលើក​ទី៣

ពលរដ្ឋរងគ្រោះដោយសារគម្រោងវិនិយោគដីធ្លីជាមួយក្រុមហ៊ុន ពិភពដីមាស ជាង២០០នាក់មកពី​បណ្ដាខេត្តក្រុងផ្សេងៗបា​ននាំគ្នាទៅតាមដានសវនាការលើកទីបី នៅសាលាដំបូងរាជធានីភ្នំពេញ ដោយទទូចឱ្យតុលាការចេញដីការចាប់ខ្លួនលោក ហ៊ី គឹមហុងឡើងវិញ ព្រមទាំងពន្លឿន​នីតិវិធីសងប្រាក់ត្រឡប់ជូនពួកគេវិញ​ នៅព្រឹកថ្ងៃទី២០ ខែឧសភា។ 
ពលរដ្ឋខ្មែរម្នាក់បង្ហាញផ្ទះរបស់គាត់នៅក្នុងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលទាហានថៃបានបណ្តេញគ្រួសាររបស់គាត់ចេញ ហើយដាក់បន្លាលួសព័ទ្ធយក ក្នុងខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

យោធាថៃបានបាញ់ឧស្ម័នពុលចូលភូមិព្រៃចាន់ ខណៈការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃនៅតែក្តៅគគុក Updated

ជម្លោះតាមព្រំដែនកម្ពុជា-ថៃកំពុងបា​នឈានដល់ថ្ងៃទី១០ ខណៈដែលកងកម្លាំងយោធាថៃវាយប្រហារមកលើកម្ពុជានៅក្នុងតំបន់យោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ។
រូបភាពស្លាកសម្គាល់ឈ្មោះភូមិក្បាលរមាសនៅស្រុកសេសាន ដែលថតកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។ (ទ្រី ថានី)

សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៅ​ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី​សេសានក្រោម ២ នៅបន្តទាមទារបណ្ណកម្មសិទ្ធិ​ដីសមូហភាព

អស់រយៈពេលជាង ៧ឆ្នាំបន្ទាប់​ពី​ត្រូវបានបង្ខំចិត្ត​ចាកចោលផ្ទះសម្បែង​ដោយសារអាងទឹកដ៏ធំមួយនៃ​ទំនប់វារីអគ្គិសនី សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៃខេត្តស្ទឹងត្រែង​ភាគខាងជើង​របស់​ប្រទេស​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្តក្រាញននៀល​នៅលើ​ដីសេសសល់នៃភូមិកំណើតរបស់ពួកគេ​ដែលត្រូវទឹកជន់លិច​ ។
ទិដ្ឋភាពពីលើអាកាសនៃភ្នំរ៉ាដាង បន្ទាប់ពីអ្នកទិញធ្វើការឈូសឆាយនៅឆ្នាំ២០២០។ រូបភាពផ្តល់ឲ្យ

«ប្រគល់​ភ្នំជំនឿរបស់យើងមក​វិញ»៖ ​​ជនជាតិដើម​ភាគតិចនៅមណ្ឌលគិរីបន្តការតស៊ូរយៈពេលបួនឆ្នាំ ដើម្បីទាមទារដីដែល​គេ​លក់​ដោយ​ខុសច្បាប់មកវិញ

រ៉ាដាង​គឺ​ជា​ភ្នំជំនឿ​មួយ ​ដែល​​ស្ថិតនៅ​​ក្នុង​​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង ក្នុង​ភូមិ​ពូ​លូង សង្កាត់រម​នា​ ក្រុង​​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ អ្នក​ភូមិ​តែង​តែ​ប្រា​រព្ធ​ពិធី​នៅលើ​​ភ្នំនេះ ​ដោយ​រៀប​តង្វាយ​សែនព្រេន​អ្នក​តា​ ​ជា​សកម្មភាព​ដែល​មាន​ជា​យូរ​មក​ហើយ។
សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី សាត ផា ទទួលទានអាហារពេលល្ងាច នៅក្នុងបន្ទប់ជួលរបស់គាត់ក្នុងប្រទេសថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ (ខេមបូចា/ខៀវ សរស្វតី)

ក្រោយរងការគំរាមសម្លាប់ អតីតមន្រ្តីCNRPដែលនិរទេសខ្លួននៅថៃ ស្វែងរកកន្លែងជ្រកកោនសុវត្ថិភាពជាងសព្វថ្ងៃ

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក ដួង ចន្ត្រា បាន​ទទួល​សារ​អនាមិក​មួយ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក ដែល​អ្នក​ផ្ញើ​គំរាម​សម្លាប់​លោក និង​សហការី​ពីរ​នាក់ទៀត។
បុរសម្នាក់ប្រមូលត្រីនៅច្រាំងទន្លេសាប រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជានេសាទបឹងទន្លេសាបឆ្នាំនេះនៅតែរកត្រីបានតិចដោយថាមកពីកម្រិតទឹកមិនទៀងទាត់

ប្រជានេសាទ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល លើកឡើងដូចគ្នាថាបរិមាណត្រី​ដែល​នេសាទ​បាននៅលើបឹងទន្លេសាបនៅតែមានតិចនៅឆ្នាំនេះ។ ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​និយាយ​ថាមូលហេតុ​ចម្បង​ គឺ​ដោយសារ​កំណើន​ប្រជាជន និង​ការ​នេសាទ​ខុស​ច្បាប់ ប៉ុន្តែអ្នក​ស្រាវ​ជ្រាវ និង​សមាជិក​សហគមន៍​លើកឡើងថាមូលហេតុចម្បង​គឺមកពី​កម្ពស់​ទឹក​មិន​ទៀងទាត់​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ទំនប់​វារីអគ្គិសនី​នៅផ្នែកខាង​លើ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម