ក្រុងព្រះសីហនុ ដែលធ្លាប់តែស្គាល់ថាជាក្រុងឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនិង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុងមួយនេះត្រូវបានគេស្គាល់ថាជាតំបន់ផ្សេងទៅវិញ។
របាយការណ៍អន្តរជាតិបានពណ៌នាថា សីហនុជា «មជ្ឈមណ្ឌលនៃការឆបោកតាមអ៊ីនធឺណេត» ដែលពាក់ព័ន្ធនឹងការបោកបញ្ជោត ជួញដូរមនុស្ស និងជាកន្លែងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ UNធ្លាប់វាយតម្លៃថា មានមនុស្សជាងមួយសែននាក់ ប្រហែលជាអ្នកជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់ទូទាំងប្រទេសកម្ពុជា។
តំបន់មួយដែលពេលពោរពេញដោយសកម្មភាពមមាញឹក ហាក់ប្រែមកស្ងាត់ជ្រងំ បន្ទាប់ពីលោក Chen Zhi ត្រូវបានបញ្ជូនទៅប្រទេសចិន។ ក្នុងពេលជាមួយគ្នានេះដែរ អាជ្ញាធរបានចាប់ផ្តើមយុទ្ធនាការចុះបង្រ្កាបសកម្មភាពទាំងនេះទូទាំងប្រទេស ជាមួយនឹងយុទ្ធនាការឈ្មោះ ថា«XXL» ដោយសន្យាថា នឹងបោសសម្អាតប្រតិបត្តិការបោកប្រាស់ទាំងនេះឲ្យអស់នូវចុងខែមេសា។
ខេមបូចា ទៅដល់ទីតាំងផ្ទាល់ចំនួន ៥ ក្នុងចំណោម ២៣ទីតាំង ដែល អង្គការអន្តរជាតិAmnesty បានកំណត់ជាមជ្ឈមណ្ឌល់បោកប្រាស់អនឡាញក្នុងក្រុងព្រះសីហនុ។


