សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គុជ ស៊ីកុល

ធនាគារ ពាណិជ្ជកម្ម CCU ធនាគារ ជាធនាគារមួយក្នុងចំណោមបី ដែលត្រូវបានធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណ និងដាក់ក្រោមការជម្រះបញ្ជី។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ​ទាំងបីនេះធ្លាប់ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពីមុនមក ពីបទចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញឆបោកតាមអ៊ីនធឺណិត និងលាងលុយកខ្វក់ក្នុងតំបន់។ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណធនាគារចំនួនបី និងដាក់ក្រោមការជម្រះបញ្ជី

ធនាគារចំនួនបីដែលរួមមាន ធនាគារ ពាណិជ្ជកម្ម CCU ធនាគារ Heng Feng Cambodia និងធនាគារ HH ត្រូវបានធនាគារជាតិនៃកម្ពុជា (NBC) សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ក្រោមការជម្រះបញ្ជី។ នេះបើយោងតាមសេចក្តីប្រកាសធនាគារជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ។ 
ធនាគារ ពាណិជ្ជកម្ម CCU ធនាគារ ជាធនាគារមួយក្នុងចំណោមបី ដែលត្រូវបានធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណ និងដាក់ក្រោមការជម្រះបញ្ជី។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ​ទាំងបីនេះធ្លាប់ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពីមុនមក ពីបទចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញឆបោកតាមអ៊ីនធឺណិត និងលាងលុយកខ្វក់ក្នុងតំបន់។ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណធនាគារចំនួនបី និងដាក់ក្រោមការជម្រះបញ្ជី

ធនាគារចំនួនបីដែលរួមមាន ធនាគារ ពាណិជ្ជកម្ម CCU ធនាគារ Heng Feng Cambodia និងធនាគារ HH ត្រូវបានធនាគារជាតិនៃកម្ពុជា (NBC) សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ក្រោមការជម្រះបញ្ជី។ នេះបើយោងតាមសេចក្តីប្រកាសធនាគារជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ។ 
ទេព ស្រីនឿន ធ្វើការក្រៅម៉ោងនៅហាងមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពេលដែលនាងកំពុងរង់ចាំយុត្តិធម៌ពីសំណុំរឿង CIK ដែលអូសបន្លាយពេលប្រាំបីឆ្នាំកន្លងមកហើយ។ (ខេមបូចា/ព្រីង សំរាំង)

ក្រោយការតស៊ូរយៈពេល​៨ឆ្នាំក្នុងវិវាទការងារជាមួយរោងចក្រកូរ៉េខាងត្បូង កម្មការិនីបីនាក់អាចចូលធ្វើការវិញ

កម្មការិនីនៃរោងចក្រកាត់ដេររបស់កូរ៉េខាងត្បូង ( CIK Cambodia) ទទួលបានកិច្ចព្រមព្រៀងក្រៅប្រព័ន្ធតុលាការ ដែលអាចឱ្យពួកគាត់ត្រឡប់ចូលធ្វើការវិញបាន បន្ទាប់ពីវិវាទអូសបន្លាយអស់រយៈពេល៨ឆ្នាំមកនេះ។ 
ស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព ក្នុងភូមិចម្ការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ (គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)

រដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការបង្ការ និងឆ្លើយតបចំពោះ​ហានិភ័យ​នៃគ្រោះធម្មជាតិ ដោយសារឥទ្ធិពល​នៃបាតុភូត​អែលនីញ៉ូ

រដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញវិធានការបង្ការ និងឆ្លើយ​តប​ចំពោះហានិភ័យនៃគ្រោះធម្មជាតិ ដែល​​អាចកើតមានដោយសារឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលកំពុងប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ទទួលស្វាគមន៍ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ (ទៀ សីហា ផេក)

កម្ពុជាទទួលជំនួយសន្តិសុខលើកដំបូងពីជប៉ុន ខណៈជម្លោះព្រំដែន​គោក និងសមុទ្ររវាងកម្ពុជា-ថៃ នៅមិនទាន់ដោះស្រាយរួច

កម្ពុជាទទួលបានជំនួយសន្តិសុខផ្លូវការ ( OSA ) ជាលើកដំបូងពីប្រទេសជប៉ុន ដែលមានតម្លៃ ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារអាមេរិក។ បើតាមស្ថានទូតជប៉ុន កញ្ចប់ជំនួយនេះរួមមាន នាវាល្បាត សម្រាប់កងទ័ពជើងទឹក និង ឧបករណ៍បញ្ជូនសារ សម្រាប់កងទ័ពជើងគោក ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ខណៈជម្លោះព្រំដែនគោក និងសមុទ្ររវាងកម្ពុជា-ថៃនៅមិនទាន់ដោះស្រាយរួចនៅឡើយ។
អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)

អាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនមួយចំនួនធំ​​ ពាក់ព័ន្ធ​នឹង​ឧស្សាហកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៩នាក់ និងអង្គភាពចំនួន២៦ ដែលមានទំនាក់ទំនងជាមួយបណ្តាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប (Prince Group Transnational Criminal Organization – TCO) និងថ្នាក់ដឹកនាំរបស់បណ្តាញនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសនៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
អ្នកបើកបររ៉ឺម៉កកង់បីបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាលរបស់ Grab ដើម្បីតវ៉ាទាមទារដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេ ខណៈដែលតម្លៃហ្គាសបានកើនឡើង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកបើកបររ៉ឺម៉កកង់បីជាង១០០នាក់ បានតវ៉ានៅមុខការិយាល័យ Grab ពាក់ព័ន្ធនឹងថ្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសារ

អ្នករត់រ៉ឺម៉កកង់បីជាង១០០នាក់ ប្រមូលផ្តុំគ្នាជាលើកទី២​នៅមុខការិយាល័យ Grab ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាពាក់ព័ន្ធនឹងថ្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសារ ដែលពួកគេថា មិនសមរម្យ និងមិនយុត្តិធម៌សម្រាប់ពួកគេឡើយ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបជាង២០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន បន្ទាប់មកមាន វៀតណាម និងមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា នៅបរិវេណអគារកាស៊ីណូ មួយចំនួន នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ៣១ ខែមករា ឆ្នាំ២០២៦។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

រដ្ឋាភិបាលកម្ពុជាប្តេជ្ញា​បោសសម្អាត​បទល្មើឆបោក​តាម​អនឡាញ ដោយដាក់គោលដៅបិទបញ្ចប់ត្រឹមខែមេសា

រដ្ឋាភិបាលកម្ពុជាកំពុងសម្រុកចុះបង្ក្រាបទូទាំងប្រទេស លើបណ្ដាញឆបោកអនឡាញ ដែលអាជ្ញាធរអះអាងថា មានគោលដៅ «បោសសម្អាត» បណ្តាញទាំងនេះឲ្យបាននៅត្រឹមខែមេសា ក្រោមយុទ្ធនាការដែលគេហៅថា «ប្រតិបត្តិការ XXL»។
លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោស លោក កើត សារ៉ាយ ខណៈលោកបានជាប់ពន្ធនាគារអស់២០ខែហើយ

សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើសកម្មជន លោក កើត សារ៉ាយ នៅព្រឹក​ថ្ងៃទី២៦ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រហែល២០ខែមកហើយពីបទញុះញង់ ខណៈសាច់ញាតិរបស់លោក និងក្រុមការពារសិទ្ធិមនុស្សមានអារម្មណ៍«សោកស្ដាយយ៉ាងខ្លាំង» ចំពោះសេចក្តីសម្រេចនេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម