សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលកម្ពុជាប្តេជ្ញា​បោសសម្អាត​បទល្មើឆបោក​តាម​អនឡាញ ដោយដាក់គោលដៅបិទបញ្ចប់ត្រឹមខែមេសា

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបជាង២០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន បន្ទាប់មកមាន វៀតណាម និងមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា នៅបរិវេណអគារកាស៊ីណូ មួយចំនួន នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ៣១ ខែមករា ឆ្នាំ២០២៦។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបជាង២០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន បន្ទាប់មកមាន វៀតណាម និងមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា នៅបរិវេណអគារកាស៊ីណូ មួយចំនួន នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ៣១ ខែមករា ឆ្នាំ២០២៦។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

រដ្ឋាភិបាលកម្ពុជាកំពុងសម្រុកចុះបង្ក្រាបទូទាំងប្រទេស លើបណ្ដាញឆបោកអនឡាញ ដែលអាជ្ញាធរអះអាងថា មានគោលដៅ «បោសសម្អាត» បណ្តាញទាំងនេះឲ្យបាននៅត្រឹមខែមេសា ឆ្នាំ២០២៦ ក្រោមយុទ្ធនាការដែលគេហៅថា «ប្រតិបត្តិការ XXL»។

តាំងពីដើមឆ្នាំមក លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ សារព័ត៌ខេមបូចា នៅថ្ងៃទី៥ ខែកុម្ភៈនេះ ថា មានជនបរទេសជាប់ពាក់ព័ន្ធជាង ៨០០ នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ខណៈជិត ៦០០ នាក់ទៀត កំពុងរង់ចាំនីតិវិធីក្នុងការបណ្តេញចេញ។ លោកបញ្ជាក់ថា ប្រហែល ៩០ ភាគរយ នៃអ្នកដែលត្រូវបានឃាត់ខ្លួន ជាជនរងគ្រោះ  និង១០ភាគរយជាអ្នកពាក់ព័ន្ធដែលមានមេក្លោងនៅក្រៅប្រទេស។​

ថ្មីៗនេះ កម្ពុជាបានបើកប្រតិបត្តិការបង្រ្កាបនៅក្រុងបាវិត ដែលមានមនុស្សជាង ២,០០០ នាក់ ត្រូវបានឃាត់ខ្លួននៅបរិវេណដែលសង្ស័យជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ។

ប្រតិបត្តិការបង្ក្រាបនេះបង្កើតជាមន្ទិលសង្ស័យជាច្រើនពីសំណាក់អ្នកជំនាញ ព្រោះថាមនុស្សជាច្រើននៅតែបន្តរត់គេចចេញពីកាសុីណូ និងទីតាំងដែលគេជឿថាជាមជ្ឈមណ្ឌលបោកប្រាស់។ ក៏ប៉ុន្តែការសហការជួយសង្គ្រោះ ការផ្តល់ការគាំពារ ហាក់នៅមានកម្រិត និងភាពស្រពេចស្រពិលថាតើនរណាជាជនរងគ្រោះ និងនរណាជាអ្នកប្រព្រឹត្តិ។ 

បញ្ហានេះអ្នកជំនាញបានលើកឡើងថា ពួកគេទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ប៉ុន្តែពួកគេក៏កំពុងតែឃ្លាំមើល និងអំពាវនាវឱ្យមានការកំណត់អត្តសញ្ញាណជនរងគ្រោះ ហើយបើកការស៊ើបអង្កេតលើតួរលេខជាក់លាក់ជុំវិញទៅនឹងឧស្សាហកម្មបោកប្រាស់ទាំងនេះ។

របាយការណ៍អង្គការសហប្រជាជាតិមួយកាលពីឆ្នាំ២០២៣ ប៉ាន់ស្មានថា មានមនុស្សយ៉ាងតិច ១០ម៉ឺននាក់នៅកម្ពុជា ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងប្រតិបត្តិការឆបោកអនឡាញជាឧស្សាហកម្មបោកប្រាស់ដែលអាចរកប្រាក់បានជាច្រើនពាន់លានដុល្លារនៅទូទាំងពិភពលោក៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម