សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ភ្នាក់ងារ​ដឹក​ជញ្ជូន​​នៃ​ក្រុមហ៊ុន WOW NOW តវ៉ាទាមទារ​អត្ថប្រយោជន៍ដែល​បាត់បង់

ភ្នាក់ងារ​ដឹក​ជញ្ជូនម្ហូបអាហារ​​​ ​និង​ទំនិញ​ផ្សេង​ៗនៃ​ក្រុមហ៊ុន WOW NOW ប្រមាណ​ជាង​ ១០​០​នាក់ បាន​នាំ​គ្នា​តវ៉ានៅ​ខាង​មុខ​អគារ​ក្រុមហ៊ុនដ៏​ស្កឹមស្កៃ​ នា​វិថី ៣១០ ស្ថិត​ក្នុង​ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ។

ក្រុម​អ្នក​តវ៉ា​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ពួក​គាត់​នាំ​គ្នា​មក​ទាមទារឱ្យ​ក្រុមហ៊ុន​​ផ្ដល់​ដល់​ពួកគាត់​វិញ​ នូវ​​អត្ថប្រយោជន៍ទាំង​អស់​ ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ផ្ដល់​សម្រាប់​ពួក​គាត់ ​ដូច​ជា​ ប្រាក់ខែ ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត និង​ប្រាក់​កម្រៃ​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​ជាដើម ។

តំណាង​ក្រុម​អ្នក​តវ៉ា​ជាង ១០​នាក់​បាន​ចូល​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍​អក្សរ លើ​ចំណុច​ចំនួន​បីទាក់ទិន​នឹង​អត្ថប្រយោជន៍និង​លក្ខខណ្ឌ​ការងារ ។  

ទោះបី​យ៉ាងណា មេដឹកនាំ​សហជីព​ដែលកំពុងតាម​​ឃ្លាំមើល​ការ​រំលោភ​​សិទ្ធិ​កម្មករ​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ បាន​ហៅ​ករណី​នេះ​ថា ជា​ចរិត​ក៏ដូច​​ជា​ទម្លាប់​របស់​វិនិយោគិន​មួយ​ចំនួន​ ដែល​ព្យាយាម​ធ្វើ​ល្អ​តែ​ពី​ខាង​ដើម ។ 

ខេមបូចា បាន​ទូរស័ព្ទជួប​តំណាង​ក្រុមហ៊ុន ដើម្បី​ការ​បំភ្លឺ​អំពី​ករណី​នេះ នៅ​ល្ងាច​ថ្ងៃ​សុក្រ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​ថា កំពុង​ជាប់​រវល់​ចរចា​ជាមួយ​ក្រុម​អ្នក​តវ៉ា ។  

សូម​ទស្សនា​វីដេអូ​របស់ ខេមបូចា អំពី​ការ​ទាមទារ​ចង់​បាន​របស់​ក្រុម​អ្នក​តវ៉ា​ !

វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ