សំណង់អគារចាស់ៗនិងទ្រុឌទ្រោមមួយចំនួននៅកណ្ដាលរាជធានីភ្នំពេញ បានក្លាយជាជម្រើសសម្រាប់ប្រជាពលរដ្ឋដែលពុំសូវមានលទ្ធភាព ដើម្បីប្រើប្រាស់ជាទីជម្រកផង និងជាទីតាំងប្រកបរបរទទួលទានផង ទោះបីជាពួកគាត់ដឹងថាមានហានិភ័យខ្ពស់ចំពោះអាយុជីវិតក៏ដោយ ក៏ពួកគាត់នៅតែបន្តជួលអគារទាំងនោះ ព្រោះមានតម្លៃសមនឹងស្ថានភាពជីវភាពរបស់ពួកគាត់ ។
កំពុងតែរស់នៅក្នុងសភាពភិតភ័យ ស្រាប់តែមានការបាក់រលំបំណែកអគារមួយក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើក្ដីបារម្ភរបស់ប្រជាពលរដ្ឋកើនឡើងមួយកម្រិតទៀត ។
433 views