សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាណាព្យាបាលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបតាំងចិត្តជំរុញកូនៗឱ្យចូលមហាវិទ្យាល័យ

អាណាព្យាបាលរបស់បេក្ខជនមួយចំនួន ដែលបានតាមមើលនិងលើកទឹកចិត្តកូនក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាំងចិត្តថានឹងជំរុញកូនៗរបស់ពួកគាត់ឱ្យចូលរៀននៅមហាវិទ្យាល័យឱ្យខាងតែបាន បន្ទាប់ពីពួកគេប្រឡងជាប់សញ្ញាបត្រ ។

ទន្ទឹមនឹងនេះ ក្រុមអាណាព្យាបាលរំពឹងថា កូនៗរបស់ពួកគាត់នឹងទទួលបានជោគជ័យក្នុងការប្រឡង ហើយពួកគាត់នឹងពុះពារលៃយ៉ាងណាឱ្យកូនៗបានរៀនបន្ត ដើម្បីឱ្យពួកគេមានចំណេះជំនាញគ្រប់គ្រាន់ អាចស្វែងរកការងារធ្វើ និងទទួលបានប្រាក់ខែច្រើន ដែលអាចជួយឱ្យពួកគេមានអនាគតល្អ ហើយមិនសូវលំបាកដូចឪពុកម្តាយ ។

ចំណែកបេក្ខជនមួយចំនួនក៏បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំដែរ ថាពួកគេនឹងទទួលបានជោគជ័យក្នុងការប្រឡងនេះ ។

64 views