ប្រជាពលរដ្ឋទទូចឱ្យអាជ្ញាធរជួសជុលកំណាត់ផ្លូវ៩៣ ឱ្យបានឆាប់ បន្ទាប់ពីពួកគាត់ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែឆ្នាំ ព្រោះកំណាត់ផ្លូវដែលខូចនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅនិងការធ្វើដំណើររបស់ពួកគាត់ ។ តបចំពោះការទាមទារដោយទទូចនិងការទន្ទឹងរង់ចាំ អភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា អាជ្ញាធរខណ្ឌនិងរាជធានីភ្នំពេញនឹងចាប់ដំណើរការជួសជុលក្នុងពេលឆាប់ៗ ។ ដំណឹងនេះធ្វើប្រជាពលរដ្ឋដែលកំពុងតែចង់បានផ្លូវល្អសម្រាប់ធ្វើដំណើរ មានក្ដីរំភើបនិងមានអំណរសាទរក្រៃលែង ។
89 views