សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី ក្នុងសង្កាត់កាកាបទី១ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត ក្រោយពីដាក់ញត្តិ

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានសម្រេចតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី និងភូមិប៉ប្រ៉កខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជ្រើសរើសតំណាងបីនាក់សម្រាប់សម្របសម្រួលការផ្គត់ផ្គង់និងចែកចាយទឹកនៅក្នុងសហគមន៍។

ប្រជាពលរដ្ឋជាង៥០គ្រួសារមានសេចក្តីរីករាយក្រោយទទួលដំណឹងថាពួកគេនឹងត្រូវទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃត្រឹម ៧០០រៀល ក្នុងមួយម៉ែត្រគូប និងដាក់ជាតម្លៃថេរ។ ពួកគាត់បានតភ្ជាប់ទឹកពីឯកជនមកប្រើប្រាស់ប្រមាណជា៣០ឆ្នាំមកហើយ ដោយមានតម្លៃរហូតដល់៣៥០០រៀល ក្នុងមួយម៉ែត្រគូប ។

68 views