សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងមួយចំនួនស្នើរដ្ឋាករទឹកភ្នំពេញតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់

ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង និងភូមិដីថ្មី ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនពួកគាត់ប្រើប្រាស់ ខណៈទឹកដែលប្រើប្រាស់បច្ចុប្បន្នមានតម្លៃថ្លៃ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

95 views