សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមសង្គមស៊ីវិលនិងសហជីពកម្មករដាក់ញត្តិនៅរដ្ឋសភា ទាមទារការការពារសិទ្ធិកម្មករ និងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ

ក្រុមអង្គការសង្គមស៊ីវិលរួមទាំងមន្ត្រី និងសមាជិកសមាគម សហព័ន្ធសហជីពកម្មករ ប្រមាណជាង៣០០នាក់ បានជួបជុំគ្នានៅខាងមុខវិមានរដ្ឋសភា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីដាក់ញត្តិរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់កម្មករ ដោយជួយការពារកម្មករពីការរំលោភសិទ្ធិគ្រប់ទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារផងដែរ ។ បន្ទាប់ពីបានដាក់ញត្តិនៅរដ្ឋសភា ក្រុមអ្នកទាមទារបាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធវីរៈកម្មករ គឺលោក ជា វិជ្ជា អតីតប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ( FTUWKC ) ដែលត្រូវបានឃាតកបាញ់ប្រហារ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ។

73 views