សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជាប់ឃុំថា សិទ្ធិរបស់ពួកគេធ្លាក់រហូតក្រោមសូន្យ

ពន្ធនាគារ ឬ ហៅម្យ៉ាងទៀតថា មណ្ឌលអប់រំកែប្រែគឺជាកន្លែងឃុំឃាំងអ្នកដែលបានប្រព្រឹត្តកំហុសផ្សេងទៀត ដើម្បីអប់រំកែប្រែកំហុសមុនដោះលែងឱ្យមានសេរីភាពរស់នៅក្នុងសង្គមនិងជួបជុំគ្រួសារវិញ។ ប៉ុន្តែអ្នកជាប់ឃុំមួយចំនួនអះអាងថា ពួកគេរងការវាយដំ ជេរប្រមាថ និងមិនត្រូវបានយកចិត្តទុកដាក់ ពេលជួបបញ្ហាផ្សេងៗ ដែលនាំឱ្យសិទ្ធិសេរីភាពពួកគេធ្លាក់ដល់ក្រោមចំណុចសូន្យ។

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា មិនមានច្បាប់ ឬគោលការណ៍ធ្វើទារុណកម្ម និងរំលោភសិទ្ធិសេរីភាព របស់អ្នកជាប់ឃុំនោះទេ។ លោកបានជំរុញលើកទឹកចិត្តឱ្យអ្នកដែលយល់ថា ខ្លួនជាអ្នករងគ្រោះដាក់ពាក្យប្តឹង ដើម្បីរកយុត្តិធម៌ដល់ខ្លួនឯង និងការពារកុំឱ្យមានការរំលោភសិទ្ធិសេរីភាពរបៀបនេះនៅពន្ធនាគារទៀត។

សូមទស្សនាសេចក្តីរាយការណ៍ដោយលោក ព្រី នេរុ «អ្នកជាប់ឃុំថា សិទ្ធិរបស់ពួកគេធ្លាក់រហូតក្រោមសូន្យ»

6 views