សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិក​មណ្ឌល​សុខភាព​ពញាពន់​និង​ពលរដ្ឋ​រីករាយ​ដោយ​ទទួល​បាន​អគារ​សម្ភព​ថ្មី

អគារ​សម្ភព​ថ្មី គឺ​ជា​ក្ដី​សង្ឃឹម​ថ្មី​នៃ​បុគ្គលិក​មណ្ឌល​សុខភាព​ញាពន់ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ 

នាយិកា​​មណ្ឌល​សុខភាព ​ពញាពន់ អ្នកស្រី ចាន់ សារឿន ថ្លែង​​ថា សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ការ​ផ្ដល់​ជូន​​ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ តប​តាម​​សេចក្ដី​ត្រូវ​ការ​ជា​អាទិភាពរបស់​មូលដ្ឋានសង្កាត់​ពញា​ពន់ ។  

អ្នកស្រី ចាន់ សារឿន បាន​ឱ្យ​ដឹង​បន្ថែម​ថា អគារ​សម្ភព​ថ្មី​ត្រូវ​បានបំពាក់​សម្ភារ​បរិក្ខារួចរាល់​បាន​ប្រមាណ ៨០ភាគ​រយ​ហើយ ហើយ​នឹង​បើក​សម្ភោធឱ្យ​ប្រើប្រាស់​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ រីឯ​បន្ទប់​ដែល​ជា​កន្លែង​ផ្ដល់​សេវា​ផ្នែក​សម្ភព​ក្នុង​អគារចាស់ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឺក​ការ​ផ្ដល់​សេវា​ផ្នែក​ជំងឺ​ទូទៅ​ទាំង​អស់ ហើយ​ក្ដី​រំពឹង​របស់​អ្នកស្រី គឺ​ផាសុកភាព និង​ភាពញញឹម​​ស្រស់​ស្រាយ​របស់​អ្នក​ទទួល​សេវា ។ 

30 views