បន្ទាប់ពីការប្រារព្ធពិធីនៅសួនទីប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងដង្ហែប្រទក្សិណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំមួយជុំ ស្រែកអំពាវនាវស្នើសូមឱ្យប្រមុខរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រទេសម្ចាស់ជំនួយ ជួយដោះស្រាយនូវបញ្ហាក៏ដូចជាកង្វល់ទាំងឡាយក្រោមប្រធានបទ “លើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា” តំណាងសហជីព កម្មករ កសិករចំនួន ១រយនាក់ ក្នុងចំណោមអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ដែលដឹកនាំដោយសហភាពការងារកម្ពុជា (CLC) បានដង្ហែញត្តិតាមរថយន្ត និងរ៉ឹម៉កទេសចរណ៍ទៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០២៤ ។
ទាំងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីតាំងនីមួយៗ ទាំងការដាក់ញត្តិជូនស្ថាប័នទាំងពីរ មានការជួយសម្របសម្រួលសណ្ដាប់សាធារណៈនិងចរាចរណ៌យ៉ាងល្អ និងការទទួលស្វាគមន៍គួរឱ្យកត់សម្កាល់ ។