សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីតុលាការផ្តន្ទាទោស

សកម្មជនបរិស្ថាន​មាតាធម្មជាតិចំនួនបួននាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​​កា​ល​​ពី​ឆ្នាំ២០២១។ សកម្មជនបួននាក់រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ា​វុធ កញ្ញា ភួន​ កែវរស្មី និង កញ្ញា ឡុង គន្ធា ត្រូវបានចាប់ខ្លួនភ្លាមៗនៅខាងក្រៅតុលាការ ក្រោយពីប្រកាសសាលក្រម។ ជនជាប់ចោទបីនាក់ រួមមាន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការ​មាតាធម្មជាតិ, យឹម លាងហ៊ី និងស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់។ ចំណែក ប្រាំពីរនាក់ទៀតត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួនប្រាំមួយឆ្នាំ ពីបទ​​រួម​គំនិត​​ក្បត់​ ប៉ុន្តែមិនតម្រូវបង់ប្រាក់ពិនិន័យនោះទេ ៕

39 views