មន្ត្រីយោធាកំពុងស៊ើបអង្កេតករណីផ្ទុះឃ្លាំងគ្រាប់ដែលបណ្តាល​ឱ្យយោធិន២០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត

មន្ត្រី និងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យសពយោធិន២០នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អ្នកស្រី ហ៊ិន សំអឿន អាយុ៥១ឆ្នាំ រស់នៅបុរីកម្មករ បាននិយាយថា ផ្ទះរបស់គាត់​ត្រូវបាន បំផ្លាញទាំងស្រុង នៅក្នុងឧបទ្ទវហេតុ​ផ្ទុះឃ្លាំង​គ្រាប់​កាលពីរសៀលថ្ងៃសៅរ៍ នៅបញ្ជាការដ្ឋាន​យោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រី​​បាន​និយា​យ​ថា ​ការ​ខូច​ខាត​ប្រហែល​​ជា​ត្រូវ​ចំណាយ​អស់ ​៣០ ០០០​ដុល្លារ​ ឬ​៤០ ០០០​ដុល្លារ​ដើម្បី​ជួស​ជុល​។

នាយទាហានចំនួន២០នាក់ស្លាប់ និងមួយចំនួនទៀតរងរបួសដោយសារផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ

អគ្គិភ័យកំពុងឆាបឆេះក្នុងឃ្លាំងស្តុកគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថៃ្ងទី២៧ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសបុកផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

នាយទាហានចំនួន២០នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ហើយអគារកងទ័ពនិងផ្ទះសម្បែងប្រជាពលរដ្ឋជិត៣០ខ្នងក៏រងការខូចខាត ដោយសារការផ្ទុះឃ្លាំងស្តុកគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សាលាដំបូងរាជធានីភ្នំពេញសាកសួរលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក ទាវ វណ្ណុល​ ប្រធានគណបក្សភ្លើងទៀន ជុំវិញ​​ការអត្ថាធិប្បាយរបស់លោកជាមួយ​បណ្តាញសារព័ត៌មានបរ​ទេស​មួយថា លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជាកំពុងដើរថយក្រោយ​ក្រោមការដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​មាន​ការធ្វើទុក្ខបុកម្នេញលើមន្ត្រីនយោបាយ។

ចិននឹងផ្ដល់ជំនួយសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ និងវិស័យកសិកម្ម អំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (រូបឈរទីពីរពីខាងស្ដាំដៃ) និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន (រូបឈរទីពីរពីខាងឆ្វេងដៃ) ធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់ CDC)

ប្រទេសចិន​នឹង​ផ្ដល់ជំនួយដល់​ការអភិវឌ្ឍ​ដំណាក់កាលទីពីរ​នៃ​គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត​​នៅជន​បទ​និង​ផែនការ​មេ​វិស័យកសិកម្ម​របស់​ប្រទេស​កម្ពុជា នៅក្រោយ​ការចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​​ក្នុងអំឡុង​ដំណើរទស្សនកិច្ច​បីថ្ងៃរបស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក វ៉ាង យី ។

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ស្របពេលអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងបីរូបបានទទូច​ឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​ដើរ​ថយ​ក្រោយ ​​​និង​សិទ្ធិចូល​រួម​ក្នុងសកម្មភាពនយោបាយឡើង​វិញ​ ខណៈ​ដែល​សមាជិកគណបក្សរបស់ពួកគេប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ។

ព្រៃសហគមន៍រងការកាប់បំផ្លាញដោយសារគ្មានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងបាត់ឱកាសការងារសម្រាប់អ្នកភូមិ

ដីដែលទើបនឹងត្រូវកាប់ឆ្ការថ្មីៗដែលជនជាតិដើមភាគតិចពូនងនឹងប្រើប្រាស់សម្រាប់ធ្វើចម្ការនៅក្នុងព្រៃសហគមន៍ពូត្រែង ក្នុងឃុំដាក់ដាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉េង គ្រុយពន្លក)

ការ​​ប្រទះ​ឃើញ​ស​ត្វខ្លាហាក់​ដូចជា​​រឿ​ធម្មតា​​​​ចំពោះ​ដូន​តា​របស់លោក ព្យាន ច្រេន ប៉ុន្តែមិន​ទំនង​​ជា​​អាច​កើត​ឡើង​ទេ​នៅក្នុង​ជំនាន់​របស់​លោក​។ ប៉ុន្តែ​​កសិករ​​ជន​ជាតិ​ពូនង​អាយុ៥៧ឆ្នាំ​​រូប​នេះ​​ចង​ចាំ​ពី​គ្រា​​មួយ​ដែល​​អ្នក​ភូមិ​របស់​លោក​​​អាច​ប្រទះ​ឃើញ​សត្វ​​រ​មាស និង​​ក្ងោក​​ក្នុង​ព្រៃ​​សហគមន៍​​ពូ​ត្រែង ដែល​​ជា​តំបន់​ព្រៃ​តូច​​មួយ​នៃ​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀរ ក្នុង​​ខេត្ត​មណ្ឌលគិរី។

សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង

សិស្សសាលាបឋមសិក្សាអន្លង់ស្វាយ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ពូ សូរាជជីនី)

ថ្វី​បើសាលាបឋម​សិក្សា​ក្នុង​ភូមិ​អន្លង់ស្វាយ​​នៅ​មិន​ឆ្ងាយ​ពី​​កន្លែង​ប្រជា​ជន​រស់​នៅ តែ​វាហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​។ ក្មេ​ងៗ​ជា​ច្រើន​មិន​បាន​ទទួល​ការអប់រំឲ្យ​ចំគោលដៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ដែរ។ មូលហេតុ​ចម្បង​គឺ​ការ​ខ្វះ​ខាត​គ្រូបង្រៀន ក៏​ដូច​ជាខ្វះខាត​បន្ទប់​រៀន​សម្រាប់​សិស្ស​ថ្នាក់​ខ្ពស់​ខណៈ​ដែល​សាលា​មាន​ទំហំតូច​។​

មេដឹកនាំសហជីព ឈឹម ស៊ីថរ ទទួលពានរង្វាន់ Per Anger​ Prize សម្រាប់ការតស៊ូដើម្បីសិទ្ធិ​កម្មករ

កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ទោះបីកំពុងជាប់​ឃុំក្នុងពន្ធនាគារក្ដី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្ដល់​ជូន​នូវ​ពានរង្វាន់​ Per Anger Prize ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែមេសា សម្រាប់​ការប្ដេជ្ញាចិត្តរបស់កញ្ញាក្នុងការតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស​នៅកម្ពុជា ។