ភាគីពាក់ព័ន្ធវិស័យស្រូវអង្ករលើកឡើងពីបញ្ហាដែលរារាំងកិច្ចប្រឹងប្រែងដើម្បីឆ្លើយតបតាមស្តង់ដារទីផ្សារនាំចេញ
កង្វះជំនួយបច្ចេកទេស ទីផ្សារគ្មានស្ថិរភាព និងប្រព័ន្ធធារាសាស្រ្តមិនល្អ ស្ថិតក្នុងចំណោមបញ្ហាសំខាន់ៗដែលលើកឡើងដោយកសិករកម្ពុជា រោងម៉ាស៊ីនកិនស្រូវ ពាណិជ្ជករ អ្នកផលិត ដៃគូអភិវឌ្ឍន៍ និងវិទ្យាស្ថានស្រាវជ្រាវ។
សម្រាប់ជនជាតិដើមភាគតិចពូនង សិទ្ធិដីធ្លីមានសារៈសំខាន់ចំពោះអត្តសញ្ញាណរបស់ពួកគេ
ជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា ខេត្តមណ្ឌលគិរី កំពុងតតាំងនឹងលក្ខខណ្ឌតម្រូវដ៏ហួសហេតុ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព ជាមធ្យោបាយដើម្បីការពារអត្តសញ្ញាណជនជាតិដើមភាគតិច និងបញ្ឈប់ការរំលោភបំពានលើដីធ្លីរបស់ពួកគេ។
សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់
សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ។
អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ទិន្នន័យមានច្រើន ប៉ុន្តែសិទ្ធិទទួលបានទិន្នន័យនៅមានកម្រិត
តួអង្គក្រៅរដ្ឋាភិបាលបានសម្ដែងក្ដីកង្វល់អំពីការចែករំលែកទិន្នន័យសាធារណៈនៅមានកម្រិត ពីសំណាក់រដ្ឋាភិបាលដោយសារតែកង្វះការទុកចិត្ត ព្រមទាំងបញ្ហាទិន្នន័យគ្មានគុណភាព ឬបទដ្ឋានស្តង់ដារ។
ប្រជាពលរដ្ឋដាក់ញត្តិទៅអភិបាលខេត្តកណ្តាលសុំអន្តរាគមន៍ ដោយបារម្ភទឹកជន់លិច បន្ទាប់ពីប្រឡាយ៩៤ត្រូវបានចាក់ខ្សាច់លុប
អ្នកភូមិប្រមាណ១០០នាក់មកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នានៅសាលាខេត្តកណ្តាល ដើម្បីដាក់ញត្តិជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលកាលពីព្រឹកថ្ងៃពុធ។
ក្រសួងអប់រំបើកការស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស
គ្រូបង្រៀន និងសិស្សប្រមាណជា២០០នាក់នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទាមទារឲ្យដកនាយកវិទ្យាល័យមួយនេះ ចេញពីតំណែងដោយចោទប្រកាន់ថាបានប្រើប្រាស់ថវិការបស់សាលាមិនត្រឹមត្រូវ និងខ្វះភាពជាអ្នកដឹកនាំ។
តុលាការអាមេរិកសម្រេចឲ្យលោក គ្រី ម៉ះផល មន្ត្រីក្រសួងកសិកម្មរួចពីបទចោទរត់ពន្ធសត្វស្វាក្តាម
យោងតាមការបង្ហោះសាររបស់អង្គការ Peta ជាអង្គការការពារសិទ្ធិរបស់សត្វបានឱ្យដឹងថា តុលាការនៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិកបានសម្រេចឲ្យលោក គ្រី ម៉ះផល រួចខ្លួនពីការចោទប្រកាន់រត់ពន្ធសត្វស្វាកន្ទុយវែង (ស្វាក្តាម)។
គម្រោងព្រែកជីកហ្វូណនតេជោដ៏មហិច្ឆតារបស់កម្ពុជា បង្កក្តីកង្វល់ដល់ពលរដ្ឋ
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាធានាថា ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស និងបណ្តាញផ្លូវទឹកទន្លេមេគង្គ។ ប៉ុន្តែអ្នកភូមិបារម្ភពីការបាត់បង់ផ្ទះសម្បែង និងជីវភាពរបស់ពួកគេ។