សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរឃុំជ្រៃបំពេញតម្រូវការពលរដ្ឋដោយជួសជុលផ្លូវ៣០គីឡូម៉ែត្រសម្រាប់ប្រើប្រាស់ក្នុងសហគមន៍

លោក សួស ឃឿត មេឃុំជ្រៃ ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក កន្លងមក។ រូបថត៖ មុនីបញ្ញា
លោក សួស ឃឿត មេឃុំជ្រៃ ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក កន្លងមក។ រូបថត៖ មុនីបញ្ញា

អាជ្ញាធរឃុំ​ជ្រៃនៃខេត្តបាត់ដំបង​ បាន​បំពេញតម្រូវការ​អាទិភាព​របស់​ប្រជា​ពលរដ្ឋរស់​នៅ​ក្នុង​ឃុំ​របស់​ខ្លួន​ ដោយ​បាន​ជួលជុល​​ផ្លូវធ្វើដំណើរ ដែល​ខូចខាត​ជាច្រើនខ្សែប្រមាណ៣០គីឡូម៉ែត្រ​ ចាប់​ពីឆ្នាំ​២០២០ ដល់​ឆ្នាំ២០២១កន្លងមក​។

ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក កន្លងមក​ លោក សួស ឃឿត មេឃុំជ្រៃ បានថ្លែងថា ឆ្លើយតមតាមសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំជ្រៃបានប្រឹងប្រែង និងបានជួសជុលផ្លូវថ្នល់ បញ្ហាប្រព័ន្ធទឹកភ្លើង សំរាម និងការផ្តល់់​សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព ។

លោកបន្តថា ក្នុងនោះមានតម្រូវការអាទិភាពមួយចំនួន របស់​ប្រជា​ពលរដ្ឋ​ដូជា​ផ្លូវធ្វើដំណើរគឺមានភាពល្អប្រសើរច្រើន។ កាលពីឆ្នាំ២០២០ ផ្លូវធ្វើដំណើរមានការលិចលង់ ខូចចាតច្រើន តែទទួលបានការជួសជុល ដោយបានក្រាលគ្រួសក្រហមលើផ្លូវដីបានច្រើន។

លោកបានបន្ថែមថា ៖«បើគិតពីឆ្នាំ២០២០មកដល់ ២០២១ យើង​បាន​ជួសជុល​ផ្លូវ​បានប្រមាណជិត៣០គីឡូ ដែលក្នុងនោះមាន​ដូចជាភូមិក្បាលខ្មោច ភូមិស្វាយជ្រុំ ភូមហៃសាន ភូមិគ្រោះ ភូមិអន្លង់រុន»។

លោកបានថ្លែងបន្តទៀតថា ចំពោះ​ការផ្តល់ជូនសេវាសាធារណ: ប្រព័ន្ធធារាសាស្រ្ត ការប្រើប្រាស់ទឹក គឺគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផ្គត់ផ្គង់ដំណាំកសិកម្មផងដែរ។​ លោកថា ឃុំនេះមានផ្ទៃដីសរុប ៦០០០ហិកតា គ្របដណ្តប់លើភូមិចំនួន១០ និងមានប្រជាពលរដ្ធប្រមាណ៤០០០គ្រួសារ មនុស្សមានជាង ១៥០០០នាក់ ក្នុងនោះប្រជាពលរដ្ឋ ៨៥% ប្រកបរបរកសិកម្ម។

គួរបញ្ជាក់ថា ប្រភពទឹកនៅឃុំជ្រៃ គឺបង្ហូរពីអាងបឹង​កំពីងពួយ ហើយកន្លងទៅនេះ គម្រោង ADB បានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ជួសជុលលូ ជូនប្រជាពលរដ្ឋ​នៅឃុំជ្រៃ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​ ដើម្បីផ្គត់ផ្គង់​គ្រួសារ​៕​

អត្ថបទដោយពលរដ្ឋសារព័ត៌មាន​ រី មុនីបញ្ញា

102 views

ព័ត៌មានទាក់ទង