- បរិស្ថាន ,
ក្រុមល្បាតព្រៃរបស់អង្គការអភិរក្សដែលប្រើប្រាស់មន្ត្រីអាវុធហត្ថប៉ះទង្គិចជាមួយអ្នកភូមិក្នុងខេត្តព្រះវិហារ
បុរសម្នាក់ស្លៀកខោប៉ារ៉ានិងពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរ «U.S. Army» បានស្ទុះទៅរកអ្នកភូមិម្នាក់ ដោយដៃស្តាំគ្រវីដំបងផ្តៅ រីឯដៃឆ្វេងកាន់ខ្នោះដៃ។ រូបភាពវីដេទូរសព្ទដៃញ័រៗ ដែលត្រូវបានសារព័ត៌មានអនឡាញផ្សព្វផ្សាយឡើងវិញ និងមានអ្នកចូលមើលប្រមាណ ១,៧លានដងនៅលើទំព័រហ្វេសប៊ុកនេះ ដែលបានថតជាប់ជម្លោះរវាងអ្នកភូមិអង្ក្រង និងមន្ត្រីកងរាជអាវុធហត្ថនិងបុគ្គលិកមួយក្រុម ដែលធ្វើការឲ្យអង្គការអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។